អាមេរិក៖ការផ្លាស់ប្តូរហ្សែនដំបូងត្រូវ បានកើតមានតម្លាភាពមួយល្អឥតខ្ចោះនាពេលបច្ចុប្បន្ន បន្ទាប់ពីអ្នកវិទ្យាសាស្ត្របានបំបែកហ្សែនសារធាតុពណ៌ នៅក្នុងអំប្រ៊ីយ៉ុងដែលគ្រប់គ្រងពណ៌កោសិកាភ្នែក និងស្បែករបស់សត្វមឹក នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ក្រុមនេះបានប្រើ CRISPR-Cas9 ដើម្បីបំបែកចេញហ្សែននៅក្នុង Doryteuthis pealeii ហើយជាលទ្ធផលវាត្រូវបានលុបចោលពណ៌ចេញពីភ្នែក និងកោសិកាស្បែក។ នីតិវិធីពាក់ព័ន្ធនឹងការកាត់ស្រទាប់ខាងក្រៅយ៉ាង តឹងរឹងរបស់ស៊ុតជាមួយនឹងកន្ត្រៃខ្នាតតូច និងការបញ្ជូនវត្ថុរាវខាងក្នុងអំប្រ៊ីយ៉ុង។
ប្រភេទសត្វមឹក Cephalopods រាប់បញ្ចូល ទាំងមឹកដៃវែង និងត្រីមច្ឆា គឺជាអាថ៌កំបាំងសម្រាប់អ្នកស្រាវជ្រាវ ព្រោះប្រព័ន្ធសរសៃប្រសាទរបស់ពួកគេមានសមត្ថភាពអាចបំភាន់ភ្នែកបាន ប៉ុន្តែរបកគំហើញថ្មីគួរតែឆ្លើយតប ទៅនឹងសំណួរជីវសាស្ត្រជាច្រើន។
មឹកCephalopods មានខួរក្បាលធំជាងគេបំផុត នៃបណ្តាញប្រសាទទាំងអស់ ដោយប្រព័ន្ធសរសៃប្រសាទមានសមត្ថភាពខ្ពស់ក្នុងការបំភាន់ខ្លួន និងសមត្ថភាពពិសេសក្នុងការបង្កើតឡើងវិញនូវពត៌មានហ្សែន ផ្ទាល់របស់ពួកគេនៅខាងក្នុងខ្លួន ហើយជាការពិតពួកគេទាំងអស់សុទ្ធតែមានលក្ខណៈពិសេសកម្រ និងគួរឲ្យចាប់អារម្មណ៍៕ដោយ៖លី ភីលីព


