ប្លែកៗ

ការសិក្សា៖ អំបូរសត្វបង្គួយ ដ៏កម្របុព្វបុរសដើរ នៅលើផែនដីក្បែរដាយណូស័រកាលពី ២៥០ លានឆ្នាំមុនស្ថិត ពាក់កណ្តាលរវាង ថនិកសត្វ និងសត្វល្មូន

នូវែលសេឡង់៖ការសិក្សាបង្ហាញថា លំដាប់ហ្សែនដែលបានបង្ហាញពីអំបូរសត្វបង្គួយដ៏ដ៏កម្រមួយ “Tuatara” ដែលត្រូវបានរកឃើញនៅប្រទេស នូវែលសេឡង់ចែករម្លែក DNAជាមួយថនិកសត្វ ហើយបុព្វបុរសរបស់វាស្ថិតនៅពាក់កណ្តាលនៃសត្វដាយណូស័រកាលពី ២៥០ លានឆ្នាំមុននេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Adelaide និងសារមន្ទីរអូស្រ្តាលីខាងត្បូងបានធ្វើការជាមួយសាកលវិទ្យាល័យ Otagoប្រទេសនូវែលសេឡង់ដើម្បីសិក្សាពី Tuatara ដ៏កម្រ និងការរៀបចំហ្សែនរបស់វា។ Tuatara ត្រូវបានគេរកឃើញតែនៅប្រទេសនូវែលហ្សេឡង់ ហើយជាសត្វល្មូនមួយប្រភេទដែលជាប្រភេទ សត្វចុងក្រោយបង្អស់មានដើមកំណើតនៅសម័យ Triassic។ 

ការវិភាគហ្សែនរបស់វាបាននាំ ឲយមានការបង្ហាញដ៏គួរឲ្យភ្ញាក់ផ្អើល ព្រោះសត្វនេះស្ថិតនៅពាក់កណ្តាលរវាងថនិកសត្វ និងសត្វល្មូន ព្រមទំាងបានវិវត្តនៅក្នុងការវិវឌ្ឍន៍របស់វាពីសត្វល្មូនដទៃទៀត ២៥០ លានឆ្នាំមុន។ សាស្រ្តាចារ្យ David Adelson នៃសាកលវិទ្យាល័យ Adelaide និងវេជ្ជបណ្ឌិត Terry Bertozzi នៃសារមន្ទីរអូស្រ្តាលីខាងត្បូងអនុវត្តការវិភាគសំខាន់នៃហ្សែន Tuatara ដែរ។

លោក Adelson បាននិយាយថា Tuatara គឺជាប្រភេទសត្វនៅរស់រានមានជីវិតចុងក្រោយនៃក្រុម សត្វល្មូនដែលបានគ្រវីផែនដីជាមួយដាយណូស័រ ហើយគួរឲ្យកត់សម្គាល់ផងដែរ មានលក្ខណៈពិសេសរបស់ហ្សែន ជាមួយថនិកសត្វដូចជាសត្វកាំម៉ា និងសត្វ Platypus មានមាតដូចសត្វប្រវឹក៕ ដោយ៖លី ភីលីព

Most Popular

To Top