ម្ចាស់យានយន្តមួយចំនួននៅខេត្ត Nanning ប្រទេសចិន បានរកឃើញវិធីដ៏មានប្រសិទ្ធភាពមួយដែលអាចការពារពីការចូលលុកលុយរបស់សត្វកណ្ដុរ ដែលចូលទៅកកេរខ្សែភ្លើង និង គ្រឿងបន្លាស់ដទៃទៀត។
វិធីដែលគេប្រើដើម្បីការពារគឺយកផ្ទាំងក្រណាត់ ឬ កន្ទេល មកព័ទ្ធឲ្យជិត ជុំវិញរថយន្ត ដោយធានាថាគ្មានចន្លោះប្រហោងអាចនឹងឲ្យសត្វកណ្ដុរចូលលុកលុយក្នុងរថយន្តបានឡើយ។ ត្បិតថាវិធីមើលទៅហាក់ដូចជាមានប្រសិទ្ធភាព ប៉ុន្តែមហាជនមួយចំនួនយល់ឃើញផ្ទុយពីនេះ ដោយពួកគេយល់ថាសត្វកណ្ដុរអាចវារឡើងលើរថយន្តបាន ហើយខ្លះទៀតបានផ្ដល់មតិថាគួរតែប្រើថ្នាំ ឬ អង្គប់កណ្ដុរវិញ ទើបមានប្រសិទ្ធភាពជាង៕







ប្រភព៖sabay.com
