ប្លែកៗ

សត្វពឹងពាង Tarantula បាត់បង់រោមទាំងអស់ពីលើគូទ ដោយសារការជួញដូរ សត្វចិញ្ចឹមខុសច្បាប់

ប្រេស៊ីល៖ សត្វពឹងពាងTarantulas ដែលមានឈ្មោះ ‘Lil Kim’ គឺជាសត្វមានប្រជាប្រិយភាព នៅក្នុងពាណិជ្ជកម្មជួញដូរសត្វចិញ្ចឹមខុសច្បាប់ ប៉ុន្តែការរកឃើញថ្មីៗនេះ បានបង្ហាញពីការជ្រុះរោមអស់ត្រង់គូទ ដោយការដឹកជញ្ជូនត្រូវបានបង្ក ឲ្យមានការប៉ះពាល់រាងកាយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ក្រុមអ្នកជំនាញនាពេលថ្មីៗនេះ បានជួយសង្គ្រោះ សត្វពីងពាងទាំងនេះរាប់រយក្បាល ហើយរកឃើញសត្វមួយក្បាល ជ្រុះរោមទាំងអស់នៅផ្នែកខាងក្រោយ របស់វាដូចក្បាលទំពែក។ សត្វពឹងពាង Tarantula ប្រេស៊ីលមានអាយុតិចជាង ២ ឆ្នាំហើយកំពុងខាំអ្នកសង្គ្រោះរបស់ខ្លួន ជំនួសឲ្យការទាត់ ដែលជាយន្តការការពារខ្លួនទូទៅ។ ទោះយ៉ាងណាក៏ដោយ អ្នកជំនាញនិយាយថា ដោយសារតែសត្វនេះ ជាអនីតិជនវានឹងឆាប់ស្រក់ឆ្អឹងរបស់វា ហើយរោមនឹងដុះមកគូទវិញ។

លោក Pearson ពន្យល់ប្រាប់ទៅ LiveScience ថា មធ្យោបាយតែមួយគត់សម្រាប់សត្វTarantulas អាចជំនួសរោំ គឺត្រូវជំនួសអ័រកូស្កូនទាំងមូល របស់ពួកគេទាំងស្រុង។ វាមិនមែនជារោំដូចយើងទេ រោមនីមួយៗគឺជាផ្នែកមួយ នៃសម្បកខាងក្រៅរបស់វា។

Lil Kim និង Tarantula ផ្សេងទៀត ត្រូវបានជួយសង្គ្រោះ ដោយសេវាកម្មត្រី និងសត្វព្រៃរបស់សហរដ្ឋអាមេរិក ពីជំនួញសត្វចិញ្ចឹមនៅទីផ្សារងងឹត។

ក្រុមអ្នកជំនាញបានជ្រើសរើស យកឈ្មោះនេះ ព្រោះបាតទទេរបស់សត្វពីងពាង មានពណ៌ផ្កាឈូក ហើយ Lil Kim ធ្លាប់មានរោំពណ៌ផ្កាឈូក កាលពីអតីតកាល៕ ដោយ៖លី ភីលីព

Most Popular

To Top