រូបភាពមួយសន្លឹកថតចេញពី Google Street View ទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយរូបនោះមានបង្ហាញពីសត្វគោមួយក្បាល ត្រូវបានគេ Blur មុខរបស់វា។
ទាក់ទងនឹងរូបភាពខាងលើ Google ឲ្យដឹងថា មិនមែនគេចង់រក្សាសិទ្ធបុគ្គល ឲ្យសត្វគោមួយក្បាលនេះទេ ប៉ុន្តែតាមពិតដោយសារតែបញ្ហាបច្ចេកទេស ពាក់ព័ន្ធនឹងបច្ចេកវិទ្យា Blur មុខដោយស្វ័យប្រវត្តិរបស់ខ្លួន។ រូបភាពខាងលើនេះ ទទួលបានការ Tweet (ជាការ Share លើ Twitter) តៗគ្នាដល់ទៅរាប់ម៉ឺនដងឯណោះ ហើយមានអ្នកប្រើប្រាស់ខ្លះ បានសម្ដែងអារម្មណ៍អស់សំណើចជាខ្លាំង។

កាលពីខែឧសភាកន្លងទៅ មានរូបភាពមួយសន្លឹក ដែលចេញផ្សាយដោយភ្នាក់ងារសមត្ថកិច្ច West Midlans ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងដែរ ដោយរូបភាពនោះបង្ហាញអំពីសកម្មភាពដឹកជញ្ជូនកូនចៀមបីក្បាល ដោយខុសច្បាប់។ អ្វីដែលធ្វើឲ្យចាប់អារម្មណ៍ខ្លាំងគឺកូនចៀមទាំងនោះត្រូវបានគេ Blur មិនឲ្យឃើញមុខឡើយ៕
ប្រភព៖ theguardian ប្រែសម្រួល៖ សុខហេង
