ឥណ្ឌូនេស៊ី៖ពូជឆ្កែ Guinea singing ថ្មីដែលត្រូវបានគេស្គាល់ថា បង្កើតសំឡេងអាម៉ូនិកជាមួយនឹងតំបន់ខ្ពស់ៗ និងសំឡេងលលកត្រូវ បានគេជឿថា មានតែរស់នៅក្នុងកន្លែងចាស់បុរាណរបស់ពួកវា រហូតមកដល់បច្ចុប្បន្ន នេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
អ្នកវិទ្យាសាស្ត្របានប្រទះ ឃើញក្រុមសត្វឆ្កែទាំងនេះ ដែលកំពុងរត់នៅលើភ្នំក្នុង ប្រទេសឥណ្ឌូនេស៊ីបន្ទាប់ ពីសត្វនេះត្រូវបានគេជឿថា បានផុតពូជនៅក្នុងព្រៃកាល ពី ៥០ ឆ្នាំមុន។ ការរកឃើញនេះត្រូវបាន រកឃើញបន្ទាប់ពីការ ប្រៀបធៀបDNAពីធ្មេញរបស់នៅក្នុងព្រៃកាល ឆ្នាំ២០១៨។
មុនពេលសិក្សានេះសត្វឆ្កែ Guinea singing ត្រូវបានគេជឿថា ជាសត្វកម្រ និងមានលក្ខណៈដូចសត្វឆ្កែដែលមាន អាយុកាលចំណាស់ជាងគេបំផុត ប៉ុន្តែមានសត្វឆ្កែព្រៃរស់នៅតំបន់ខ្ពង់រាបនៅ Highland Wild នាពេលនេះ។ ឆ្កែNew Guinea singing (NGSD) ត្រូវបានសិក្សាជាលើកដំបូង នៅឆ្នាំ ១៨៩៧ ហើយត្រូវបានគេស្គាល់តាមរយៈសំឡេងប្លែកៗ និងលក្ខណៈរបស់ពួកគេ ដែលអ្នកជំនាញពណ៌នា។
បច្ចុប្បន្ននេះមិនមានច្រើន ជាង៣០០ក្បាលដែលកំពុងរស់នៅ ក្នុងមជ្ឈមណ្ឌលសន្ទនាហើយមិនមាននៅក្នុងព្រៃ ចាប់តាំងពីទសវត្សឆ្នាំ ១៩៧០ បានបាត់បង់ការតុបតែងហ្សែនភាគច្រើន ដោយសារតែការបង្កាត់ ពូជយ៉ាងទូលំទូលាយ៕ ដោយ៖លី ភីលីព