កាអាមេរិក៖រសិក្សាថ្មីមួយបានបង្ហាញថា សត្វតុកកែបុរាណមួយ គឺជាប្រភេទសត្វចម្លែកដែលរស់នៅទ្វីបអង់តាក់ទិកកាលពី ២៥០ លានឆ្នាំមុនក៏ជាសត្វត្រូវបានគេស្គាល់ដំបូងគេរស់រានមានជីវិតដោយការលកា់ខ្លួនសម្ងំក្នុងដើមឈើ និងកន្លែងផ្សេងៗទៀតនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកស្រាវជ្រាវបានគេហៅសត្វនេះថា Lystrosaurus វាមើលទៅស្រដៀងនឹងសត្វ រវាងសត្វជ្រូកយក្ស និងជីងចក់ ហើយដេកអស់ជាច្រើនថ្ងៃ រាប់សិបខែ ឬច្រើនខែ ដើម្បីឆ្លងកាត់ពេលយប់ងងឹត។ ភាពសម្ងំខ្លួនគឺជាលក្ខណៈស៊ាំនៃសត្វទំនើបរស់នៅក្បែរ ឬក្នុងតំបន់ប៉ូលដែលធ្វើវាឆ្លងកាត់ខែរដូវរងារ ងងឹតនៅពេលដែលម្ហូបអាហារខ្វះខាត។
របកគំហើញថ្មីពាក់ព័ន្ធនឹងការយកចំណិតស្តើងៗពី Lystrosaurus ហើយក្រឡេកមើលរង្វង់សង្កត់បញ្ជាក់ថា ការសម្ងំបានស្ថិតនៅតាំងពីមុនដាយណូស័រ។ អ្នកនិពន្ធដឹកនាំវេជ្ជបណ្ឌិត Megan Whitney បាននិយាយថា សញ្ញាណសម្គាល់សង្កត់នៅក្នុងទម្រង់ភ្លុក គឺស្រដៀងគ្នានឹងធ្មេញជាប់ទាក់ទងនឹងការសម្ងំនៅក្នុងសត្វទំនើប។
Lystrosaurus គឺជាសាច់ញាតិដំបូងរបស់ថនិកសត្វហើយវាបានរីកដុះដាលយ៉ាងរហ័ស នាពេលបច្ចុប្បន្នសត្វចម្លែកសម័យ Lystrosaurus មានប្រទេសរុស្ស៊ី ចិន ឥណ្ឌា អាហ្វ្រិក និងអង់តាក់ទិក នៅពេលនោះប្រហែលជាលាក់ខ្លួនព្រៃឈើ៕


