ប្លែកៗ

ក្បាលពូថៅរកឃើញ​នៅប៉ូឡូញ​ ប្រើក្នុងការប្រយុទ្ធដោយផ្ទាល់ដៃ ក្នុងកំឡុងពេលសមរភូមិ Grunwald កាល ៦០០ ឆ្នាំមុន

ប៉ូឡូញ៖ បុរស ២នាក់ បានចូលរួមប្រយុទ្ធជាមួយទាហាន ៥០០០០នាក់ផ្សេងទៀត កាលពី៦០០ ឆ្នាំមុន ដោយបន្សល់ទុកតែផ្លែពូថៅ ដែលជាអាវុធសម្រាប់ ប្រយុទ្ធប្រឆាំងចំនួន ២ប៉ុណ្ណោះ ដើម្បីប្រាប់ពិភពលោកពីរឿងរ៉ាវ របស់ពួកគេ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

បុរាណវិទូបានរកឃើញអាវុធ ខណៈពេលកំពុងជីកទីតាំងមួយ នៅភាគខាងជើងប្រទេសប៉ូឡូញ ជាកន្លែងប្រយុទ្ធដ៏អស្ចារ្យបំផុតមួយ នៅអឺរ៉ុបមជ្ឈិមសម័យនៃសមរភូមិ Grunwald ។ អាវុធមាន២រចនាខុសៗគ្នា ដោយមួយមានរនាំងបិទ វែងជាងសម្រាប់ដៃ និងមួយទៀតមានរាងខ្លីជាង ប៉ុន្តែទាំង២នេះស្ទើរតែស្ថិតក្នុង ស្ថានភាពល្អឥតខ្ចោះតាំងពីពេល ដែលគេដាក់នៅលើដីកាលពី ៦ សតវត្សរ៍មុន។

ក្រុមនេះបានធ្វើការស៊ើបអង្កេត នៅតំបន់នោះអស់រយៈពេល ជាច្រើនឆ្នាំមកហើយ និងបានទាញវត្ថុបុរាណ រាប់សិបទៀតរួមមានដាវ និងក្បាលលំពែង។ សមរភូមិ Grunwald បានកើតឡើងនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ១៤១០ ដោយមានកងទ័ពប៉ូឡូញ និងលីទុយអានីនៅម្ខាង និងក្រុមតឺតេអាទ្រីណូមនៅម្ខាងទៀត អ្នកជំនាញនិយាយថា មានទាហានសរុបជាង ៥ ម៉ឺននាក់។

ជម្លោះរវាងក្រុមទាំង២ គឺដោយសារការពង្រីករបស់ Tuetonic នៅតាមបណ្តោយឆ្នេរភាគអាគ្នេយ៍ នៃសមុទ្របាល់ទិក និងក្រុមលោភលន់ដើម្បីអំណាច បន្ទាប់ពីការប្រយុទ្ធដ៏គួរឲ្យ ភ័យខ្លាចកងទ័ពប៉ូឡូញ – លីទុយអានីបានផ្តួលមេដឹកនាំ Teutonic ដោយទុកឲ្យយុទ្ធជនរបស់ពួកគេស្លាប់ ឬចាប់យកជាអ្នកទោសសង្គ្រាម៕

ដោយ៖ លី ភីលីព

Most Popular

To Top