ប្លែកៗ

ផ្នូរបញ្ចុះសពអេហ្ស៊ីបបុរាណ រកឃើញឈូសឈើ១៣ អាយុកាល២៥០០ឆ្នាំ ស្ថិតនៅវាលខ្សាច់នៃ តំបន់ Saqqara

អេហ្ស៊ីប៖ អ្នកបុរាណវិទ្យាបានរកឃើញមឈូស ឈើចំនួន១៣ដែល បិទជិត និងរក្សាភាពដើមបានល្អឥតខ្ចោះ នៅតំបន់វាលខ្សាច់ នៃទីប្រជុំជន Saqqara ប្រទេសអេហ្ស៊ីបដែលមានអាយុកាល ប្រហែល ២៥០០ឆ្នាំមកហើយ នេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

អ្នកបុរាណវិទ្យាបាន និយាយថា វាមានទីតាំងស្ថិតនៅ ចម្ងាយ១៩ ម៉ាយល៍ខាងត្បូងនៃទីក្រុងគែរជាកន្លែងបញ្ចុះសព ដ៏ធំល្វឹងល្វើយមានលក្ខណៈជាពិរ៉ាមិត នៃ Djoser និងជាផ្នូរដែលមានរាងសំប៉ែតត្រូវ បានប្រើប្រាស់សម័យរាជធានី បុរាណនៃ Memphis។ រូបចម្លាក់រាប់ពាន់នៅជុំវិញផ្នូរនោះ ការរកឃើញថ្មីទាំងនេះគឺកម្រមាន ណាស់សម្រាប់ការរក្សានៅដដែលរាប់ពាន់ឆ្នាំ។

នេះបើយោងតាមក្រសួងទេសចរណ៍ និងវត្ថុបុរាណរបស់អេហ្ស៊ីបថា ការប្រមូលមឈូសត្រូវបានគេរកឃើញនៅលើកំពូលភ្នំមាន កម្ពស់១១ ម៉ែត្រនៅតាមកន្លែងបញ្ចុះសពបុរាណ។ ក្រុមអ្នកជំនាញវិភាគរូបចម្លាក់ត្រូវបានថែរក្សាយ៉ាងល្អនូវពណ៌ដើម ខ្លះនៅតែអាចមើលឃើញនៅខាងក្រៅរបស់ពួកគេបានសន្និដ្ឋានថា កន្ត្រកបញ្ចុះនោះនៅតែត្រូវបានផ្សាភ្ជាប់យ៉ាងល្អឥតខ្ចោះចាប់តាំងពីពួកវាត្រូវបានបញ្ចុះដំបូង។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងបុរាណវិទ្យាលោក Khaled Al-Anani បានប្រាប់វិទ្យាសាស្ត្រ Alert ថា វត្ថុពិសេសចំនួន៣ដែលត្រូវបានបិទជិតត្រូវបានគេរកឃើញនៅក្នុងកន្លែងបញ្ចុះសព ចំណែកក្រុមអ្នកស្រាវជ្រាវរំពឹងថានឹងរកឃើញមឈូសបន្ថែមបន្ទាប់ពីការបង្ហាញមុខសញ្ញាបែបនេះ៕ដោយ៖លី ភីលីព

Most Popular

To Top