ហូឡង់ ៖អ្នកជំនាញនិយាយថា ផ្នូរដ៏អាថ៌កំបាំងធំមួយមានគ្រោងឆ្អឹងមនុស្សនាកណ្តាលយុគសម័យកណ្តាលចំនួន២០នាក់ ឬអាចមានច្រើនជាងប្រហែល ជាត្រូវបានដាក់ក្នុងប្រអប់ឈើមួយត្រូវបានរកឃើញនៅប្រទេសហូឡង់ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។

គ្រោងឆ្អឹងភាគច្រើន ត្រូវបានគេនិយាយថា ជាបុរសដែលមានអាយុពី១៥ទៅ៣០ ឆ្នាំរស់នៅចន្លោះយុគសម័យកណ្តាល និងសតវត្សរ៍ទី ១៨ ។ ដែកគោលច្រែះមួយចំនួនក៏ត្រូវបានប្រមូលពីកន្លែងកើតហេតុបង្ហាញថា គ្រោងឆ្អឹងដែលដាក់ជាជង់ត្រូវបានកប់ដំបូងនៅក្នុងប្រអប់ឈើ។
របកគំហើញដ៏កម្រនេះស្ថិតនៅខាងក្រៅបរិវេណនៃប្រាសាទ Batestein ដែលជាអ្នកនាំមុខខាងបុរាណវិទូជឿថា អាចមានគ្រោងឆ្អឹងជាច្រើនកំពុងលាក់ខ្លួននៅតំបន់នោះ។ គ្រោងឆ្អឹងត្រូវបានរកឃើញដោយមានគ្រោងឆ្អឹងចំនួន៩ នាក់។

ទោះយ៉ាងណាក្រុមបុរាណវិទូបានវិលត្រឡប់ទៅកន្លែងជីករុករកដ៏គួរឲ្យខ្លាចដើម្បីស្វែងរកចំនួន ១១ បន្ថែមទៀតដែលនាំយកចំនួនសរុបដល់ ២០ ។ នេះបើយោងតាមរបាយការណ៍ Tellerថា នាង Alderman Christa Hendriksen ជាអ្នកបុរាណវិទ្យាម្នាក់បាននិយាយថា នាងមានការភ្ញាក់ផ្អើលចំពោះការរកឃើញនេះហើយមានសាកសពជាច្រើនទៀតត្រូវបានគេដាក់ជង់។

ក្រុមនេះរំពឹងថា នឹងរកឃើញវត្ថុបុរាណដូចជាប៊ូតុង ឬគ្រឿងអលង្ការ ប៉ុន្តែគ្រាន់តែប្រទះឃើញក្រចកចាស់ក្នុងចំណោមគ្រោងឆ្អឹងដែលនៅសេសសល់ដោយចង្អុលបង្ហាញថា គំនិតនេះអាចជាការសម្លាប់រង្គាល៕ដោយ៖លី ភីលីព
