ន័រវែស៖ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ក្បាលព្រួញបុរាណមានអាយុកាល ៦០០០ ឆ្នាំរក្សាទុកយ៉ាងល្អឥតខ្ចោះដោយទឹកកកនៅលើជម្រាលភ្នំន័រវេស ត្រូវបានរកឃើញ បន្ទាប់ពីបរិមាណទឹកកករលាយយ៉ាងខ្លាំង ដោយសារការប្រែប្រួលអាកាសធាតុនេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ព្រួញជិត៧០ក្បាលបូករួមនឹងស្បែកជើង វាយនភ័ណ្ឌ និងឆ្អឹងសត្វរមាំងនៅលើភ្នំមួយនៅJotunheimenចម្ងាយប្រហែល ២៤០ ម៉ាយពីទីក្រុងOslo។ ដោយផ្អែកលើកាលបរិច្ឆេទនៃការថតកាំរស្មីវិទ្យុសកម្មព្រួញចំណាស់ជាងគេគឺមានតាំងពីប្រហែល ៤១០០ ឆ្នាំមុនគ.ស ជាមួយកាលបរិច្ឆេទថ្មីៗបំផុតពីឆ្នាំ ១៣០០ នៃគ.ស។
ការរកឃើញនេះបានបញ្ជាក់ថា តំបន់នេះគឺជាកន្លែងដ៏ពេញនិយមសម្រាប់ការប្រមាញ់សត្វរមាំងរាប់ពាន់ឆ្នាំមុន វាពឹងផ្អែកលើបំណះទឹកកកអាចត្រូវបានប្រើដើម្បីបកស្រាយកំណត់ត្រាប្រវត្តិសាស្ត្រ។ អ្នកបុរាណវិទ្យាបានសន្មតថា វត្ថុបានរក្សាទុកទឹកកកនៅពេលពួកគេត្រូវបានគេតម្កល់ដោយផ្សារភ្ជាប់វានៅនឹងកន្លែងនិងផ្តល់ពេលវេលាជាមួយវត្ថុបុរាណចាស់ៗនៅខាងក្រោម និងវត្ថុថ្មីនៅខាងលើ៕ លី ភីលីព


