អាមេរិក៖ការសិក្សាមួយបានរកឃើញថា គន្លឹះនៃវិធីដែលសត្វឆ្អឹងកងបានក្រោកឡើងចេញពីមហាសមុទ្រហើយបានចាប់ផ្តើមវាយដណ្តើមយកទឹកដីមានអាយុកាល ៣៩០ លានឆ្នាំមកអាចស្ថិតនៅលើឆ្អឹងដៃផ្នែកខាងលើ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
អ្នកជំនាញអាមេរិកនិងអង់គ្លេសបានរកឃើញថា ការវិវឌ្ឍន៍នៃឆ្អឹងដៃផ្នែកខាងលើ គឺជាឆ្អឹងដែលរត់ពីស្មាដល់កែងដៃធ្វើឲ្យសត្វដើរបានល្អជាងអ្នកហែលទឹក។ ការវិវឌ្ឍន៍នេះនាំឲ្យមានការលេចចេញរបស់សត្វTetrapods ជាសត្វមានជើង៤មិនដូចពពួកសត្វរស់នៅក្នុងទឹកដោយភាគច្រើនរស់នៅលើដី។

វាបានបង្កឲ្យមានការកើតឡើងនៃពពួកសត្វTetrapods ហើយសត្វដែលមានជើង៤ភាគច្រើនរស់នៅលើដី ចំណែកបុព្វបុរសរបស់ពួកគេត្រូវបានគេបង្ខាំងក្នុងទឹកទៅវិញ។ របកគំហើញនេះបានបញ្ចាំងពន្លឺលើដំណើរការដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រនៃការវិវត្ត ចំណែកឯការផ្លាស់ប្តូរព្រុយទៅជាអវយវៈត្រូវបានគេយល់តិចតួច៕
