កេនយ៉ា៖ក្រុមអ្នកអភិរក្សសត្វព្រៃ បាននាំចាប់សត្វក្រពើមួយក្បាល រស់នៅក្នុងទឹកដើម្បីជួយសង្គ្រោះសត្វកវែង Nubian ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជ ជាប់នៅលើកោះលិចទឹកមួយនៅប្រទេសកេនយ៉ា ហើយដឹកសត្វនេះតាមទន្លេមានចម្ងាយ ៤ ម៉ាយដើម្បីសុវត្ថិភាពនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
សត្វកវែងមានឈ្មោះថា Asiwa គឺជាសត្វមួយក្បាលក្នុងចំណោមសត្វ ៨ ក្បាលដែលជាប់គាំងលើកោះដោយចៃដន្យ ដោយសារតែពេឡថ្ងៃមានភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យកាត់ផ្តាច់ផ្លូវចូលដីគោកដោយទុកហ្វូងសត្វនៅលើកោះ Longicharo ។ សត្វAsiwa ត្រូវបានគេដាក់ចូលទៅក្នុងទូកធ្វើពីដែកថែប និងបាំងក្រណាត់ដោយមានជំនួយពីក្រុម ហើយបន្ទាប់មកដឹក៤ ម៉ាយតាមទន្លេវិញដើម្បីសុវត្ថិភាព។

ក្រុមនេះមានបំណងជួយសង្គ្រោះសត្វកវែង ដែលនៅសេសសល់ទាំង៨ក្បាល តាមរបៀបដូចគ្នាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ការជួយសង្គ្រោះគួរឲ្យកត់សម្គាល់ត្រូវបានរៀបចំឡើងដោយសេវាកម្មសត្វព្រៃកេនយ៉ា (KWS) សព្វថ្ងៃនេះបានចូលរួមសហការ ជាមួយអង្គការមិនរកប្រាក់ចំណេញដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក Save Giraffes Now និងអង្គការមិនមែនរដ្ឋាភិបាលអាហ្វ្រិក។

ក្រុមអ្នកអភិរក្សជាមួយ KWS, Save Giraffes Now និង Northern Rangelands Trust (NRT) បានសហការជាមួយសមាជិកសហគមន៍មូលដ្ឋានដើម្បីបំពេញភារកិច្ចដ៏មហិមាក្នុងការផ្លាស់ប្តូរសត្វដ៏ធំមួយនេះទៅកាន់សហគមន៍អភិរក្សសត្វព្រៃសហគមន៍Ruko ជាតំបន់អភិរក្សសត្វព្រៃ៕

