ប្លែកៗ

ការវិភាគនៃកំណត់ហេតុ របស់អ្នករុករកប៉ូលមកដល់ ឆ្លុះបញ្ចាំងពីពេលវេលាចុងក្រោយ របស់លោកកាលពីជាង ១០០ ឆ្នាំមុន

អង់គ្លេស៖អ្នកវិទ្យាសាស្ត្របាននិយាយថា ស្នាមប្រឡាក់ខ្មៅនៃលាមក និងប្រេងដែលត្រូវបានគេរកឃើញនៅក្នុងកំណត់ហេតុប្រចាំថ្ងៃ របស់អ្នករុករកប៉ូល Greenland បង្ហាញថា លោកកំពុងព្យាយាមដុតភ្លើងក្នុងគោលបំណង ដើម្បីរក្សាភាពកក់ក្តៅមុនពេលត្រជាក់រហូតដល់ស្លាប់ជាង១០០ ឆ្នាំមុន នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។

លោកJørgen Brønlund គឺជាអ្នកចូលរួមក្នុង បេសកកម្មដ៏គួរឲ្យខ្លោចផ្សាកាលឆ្នាំ ១៩០៦ ទៅកាន់ Greenland រួមជាមួយមេដឹកនាំបេសកកម្ម គឺលោក Ludvig Mylius-Erichsen និងអ្នករុករកម្នាក់ទៀត បានព្យាយាមត្រឡប់ទៅជំរុំមូលដ្ឋានវិញ។ Brønlund ត្រូវបានគេរកឃើញប៉ុន្មានខែក្រោយមករួមជាមួយទិនានុប្បវត្តិរបស់ លោករាប់បញ្ចូលការសរសេរចុងក្រោយរបស់លោក និងអាថ៌កំបាំងខ្មៅបានធ្វើឲ្យអ្នកវិទ្យាសាស្ត្រមានការងឿងឆ្ងល់អស់ជាច្រើនទសវត្ស។
ការវិភាគថ្មីនៃកន្លែងនោះបង្ហាញថា វាត្រូវបានផលិតចេញពីកៅស៊ូដែលឆេះប្រេងឥន្ធនៈ និងលាមកបស់មនុស្ស។ ក្រុមអ្នកស្រាវជ្រាវជឿជាក់ថា អ្នករុករកដែលត្រូវវិនាសបានព្យាយាមដោយក្តីសោមនស្សក្នុងការចាប់ផ្តើមឡដុតប្រេងកាត របស់លោកដើម្បីរក្សាភាពកក់ក្តៅ ប៉ុន្តែបានបរាជ័យហើយកករហូតដល់ស្លាប់។

ការធ្វើដំណើរការនេះក្រោមការឧបត្ថម្ភដោយ ប្រទេសដាណឺម៉ាកមានបំណងគូសផែនទីដីដែលមិនអាចគ្រប់គ្រងបាននឹងកំណត់ថា តើកោះ Peary នៅភាគខាងជើងជាកោះ ឬឧបទ្វីប។ ប្រសិនបើវាជាកោះមួយភាពជាម្ចាស់លើទឹកដីទំហំ ១៩,០០០ ម៉ាយការ៉េនឹងប្តូរពីប្រទេសដាណឺម៉ាកទៅសហរដ្ឋអាមេរិកវិញ៕ ដោយ៖លី ភីលីព

Most Popular

To Top