អាមេរិក៖ការសិក្សាថ្មីមួយបានបង្ហាញថា ប្រភេទសត្វល្មូនតូចមានរូបរាងស្រដៀងនឹងនាគ គឺសត្វល្មូនគ្មានស្លាបដែលរស់នៅកាលពី ២៣៧ លានឆ្នាំមុនត្រូវបានគេកំណត់ថា ជាបុព្វបុរសដំបូងបង្អស់របស់សត្វដាណូស Pterosaurs ឬសត្វដើរលើផែនដី ដំបូងគេនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ភាពស្រដៀងគ្នារវាងហ្វូស៊ីលគេហៅថា lagerpetids ជាប្រភេទសត្វគ្មានស្លាបដែលមានជើងវែងៗ ចំពោះសត្វដាណូស័រ Pterosaurs មានស្លាបត្រូវបានបង្ហាញក្នុងការស្កេន CT។ ទោះបីជាសត្វមួយអាចហោះហើរបាន ហើយសត្វមួយទៀតមិនអាចហោះបានក៏ដោយ ក៏សត្វ Pterosaurs និង lagerpetids បានចែករnhលែកលក្ខណៈពិសេសមួយចំនួនដូចជារូបរាងនៃត្រចៀកផ្នែកខាងក្នុងនិងកាយវិភាគសាស្ត្រខួរក្បាល។
បុព្វបុរសរបស់ដាយណូស័រមិនសូវស្គាល់ឈ្មោះ Pterosaurs មានទំហំប៉ុនយន្តហោះចម្បាំងរហូតដល់យន្ដហោះដឹកអ្នកដំណើរហើយមានសមត្ថភាពហោះហើរយ៉ាងស្ទាត់ជំនាញ។
Pterosaurs គឺជាសត្វល្មូនដំបូងបំផុតដែលវិវឌ្ឍន៍ ដោយជើងហោះហើរមានថាមពលគ្របដណ្តប់លើមេឃអស់រយៈពេល ១៥០ លានឆ្នាំមុនពេលផុតពូជប្រហែល ៦៦ លានឆ្នាំមុន។
លោកសាស្រ្តាចារ្យ Sterling Nesbitt នៅ Virginia Tech សហរដ្ឋអាមេរិកមានប្រសាសន៍ថា ព័ត៌មានលម្អិតសំខាន់ៗនៃដើមកំណើត នៃការវិវត្តរបស់ Pterosaurs និងរបៀបដែលពួកគេទទួលបានសមត្ថភាពក្នុងការហោះហើរនៅតែ ជាអាថ៌កំបាំងនៅឡើយ ចំណែករឿងមួយដែលអ្នកជំនាញខាងសត្វវិទ្យាព្យាយាម បំបែកអស់រយៈពេល ២០០ ឆ្នាំ៕ដោយ៖លី ភីលីព






