ប្លែកៗ

ស្ត្រីអូស្ត្រាលីម្នាក់ ធ្លាក់បាត់បង់ ជីវិត ក្រោយព្យាយាមថតរូប ពីច្រាំងថ្មខ្ពស់មួយ

បរទេស៖ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថាស្ត្រីជនជាតិអូស្ត្រាលីម្នាក់បានធ្លាក់ពីលើច្រាំងថ្មមួយ កាលពីថ្ងៃសៅរ៍កន្លងទៅ បណ្តាលឲ្យបាត់បង់ជីវិតភ្លាម
ដោយសារតែនាងបានព្យាយាម ថតរូបនូវទីតាំងដ៏ស្រស់ស្អាតនេះ។

នាង Rosy Loomba វ័៧៣៨ឆ្នាំត្រូវបានគេដឹងថា បានធ្វើដំណើរទៅដល់ទីកន្លែងកើតហេតុជាមួយនឹងប្តីនិងកូនរបស់ខ្លួនពោលគឺនៅក្នុងសួន ឧទ្យានជាតិ Grampians នៃរដ្ឋ
Victoria នៃប្រទេសអូស្ត្រាលីនិងបានមើលឃើញថា ទេសភាពពិតជាស្រស់ស្អាតខ្លាំងមែនទែន។

យោងតាមការបញ្ជាក់របស់ប៉ូលីស បានឲ្យដឹងទៀតថានាង Loomba បានឆ្លងផុតខ្សែរបារសុវត្ថិភាពនិងសញ្ញាព្រមានពីគ្រោះថ្នាក់ហើយឈរ នៅលើដុំថ្មមួយទៀត។ភ្លាមៗពេលនាង
កំពុងឈរថតរូបពីលើថ្មនោះក៏រអិលបាក់ធ្លាក់នាងភ្លាម នៅកំពស់ប្រមាណជា៨០ម៉ែត្របាត់បង់ជីវិតមួយរំពេចតែម្តង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top