ស៊ីលី៖ ផ្នែកខ្លះនៃអាមេរិក ខាងត្បូងត្រូវបានធ្លាក់ចូលក្នុងភាពងងឹតកាលពីម្សិលមិញ ដោយសូរ្យគ្រាសដ៏អស្ចារ្យដែលបណ្តាលមកពីព្រះចន្ទឆ្លងកាត់ រវាងព្រះអាទិត្យ និងផែនដីនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
និងភាគខាងត្បូងប្រទេសឈីលី បានបង្វែរក្បាលទៅលើមេឃដើម្បីមើលព្រឹត្តិការណ៍ ដែលបានចាប់ផ្តើមនៅម៉ោង ១ រសៀល (ម៉ោង ៤ រសៀលនៅកម្ពុជា) និងមានរយៈពេលប្រហែល ២ នាទី។ ភ្លៀងធ្លាក់ខ្លាំងបានគំរាមរារាំងអ្នកឈរមើលនៅក្នុងប្រទេសឈីលីពីការ មើលឃើញការតម្រឹម ប៉ុន្តែពពកបានបក់ល្មមនៅពេលចុងក្រោយ។
បើតាមសម្តីរបស់ Matias Tordecilla អាយុ ១៨ ឆ្នាំបានប្រាប់ឲ្យដឹងនៅទីប្រជុំជន Pucon នៅមាត់ទន្លេ Lake Villarrica ។ គ្មាននរណាម្នាក់សង្ឃឹមថា នឹងឃើញវាដោយសារតែអាកាសធាតុ និងពពកនោះឡើយ ប៉ុន្តែវាប្លែកព្រោះវាត្រូវបានសម្អាតទាន់ពេលវេលា។
លោក Tordecilla បានធ្វើដំណើរ ១០ ម៉ោងជាមួយក្រុមគ្រួសាររបស់គាត់ដើម្បីធ្វើជាសាក្សីក្នុងពិធីនោះថា វាជាអ្វីដែលអ្នកមិនត្រឹមតែមើលឃើញដោយផ្ទាល់ភ្នែកប៉ុណ្ណោះទេប៉ុន្តែអ្នកក៏មានអារម្មណ៍នៅក្នុងចិត្តដែរ។
នៅទីក្រុង Patagonia ប្រទេសអាហ្សង់ទីន គ្រួសារក្នុងស្រុក និងភ្ញៀវទេសចរបរទេសជាច្រើនបានបោះជំរំនៅចន្លោះទីក្រុង Villa El Chocon និង Piedra del Aguila ដោយសង្ឃឹមថានឹងឃើញសូរ្យគ្រាស នៅពេលស្ងួតនៅទីនោះខ្យល់បក់ខ្លាំងបានគំរាមធ្វើឲ្យប៉ះពាល់ដល់ភាពមើលឃើញ៕ដោយ៖លី ភីលីព




