ប្លែកៗ

ពស់ថ្លាន់ដំបូងបំផុត នៅលើពិភពលោករស់នៅ ទ្វីបអឺរ៉ុបកាលពី៤៧លានឆ្នាំមុន បង្ហាញអត្តសញ្ញាណ ហ្វូស៊ីល នៅកន្លែង យកថ្មរបស់អាល្លឺម៉ង់


អាល្លឺម៉ង់៖អ្នកវិទ្យាសាស្ត្របានកំណត់អត្តសញ្ញាណ ពស់ថ្លាន់ដំបូងបំផុតនៅលើពិភពលោកពីហ្វូស៊ីល មានអាយុ ៤៧ លានឆ្នាំដែលបានរកឃើញពីកន្លែងយកថ្មមួយកន្លែងនៅភាគនិរតីប្រទេសអាល្លឺម៉ង់នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។

គ្រោងឆ្អឹងនៃប្រភេទពស់ថ្លាន់ថ្មីដែលមានឈ្មោះថា Messelopython freyi ត្រូវបានគេរកឃើញនៅក្នុង Messel Pitជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅជិតទីក្រុង Darmstadt ប្រទេសអាល្លឺម៉ង់។ ក្រុមអ្នកស្រាវជ្រាវរាយការណ៍ ជាថ្មីថា សត្វដែលត្រូវបានអភិរក្សមានប្រវែងត្រឹមតែមួយម៉ែត្រ ។

ក្រុមអ្នកស្រាវជ្រាវបន្តថា M. freyi ទាំងប្រភេទសត្វ និងពូជថ្មី គឺជាកំណត់ត្រាហ្វូស៊ីលចំណាស់ជាងគេបំផុតត្រូវបានគេស្គាល់ថា ជាពស់ថ្លាន់គ្រប់ទីកន្លែង នៅលើពិភពលោក។ វាបានរស់នៅពាសពេញទ្វីបអ៊ឺរ៉ុបក្នុងកំឡុងពេលពាក់កណ្តាល នៃសម័យ Eocene បានឃើញនៃជីវិតសត្វដូចដែលយើង បានដឹងនៅថ្ងៃនេះ៕ដោយ៖លី ភីលីព

Most Popular

To Top