ប្លែកៗ

ផ្កាអ័រគីដេចម្លែក និងផ្សិតពុលមួយ ប្រភេទរកឃើញ ម្តុំអាកាសយានដ្ឋាន Heathrow នៅប្រទេសប៉េរូ

ប៉េរូ៖ ផ្កាអ័រគីដេដែលធំជាងគេបំផុតនៅលើពិភពលោក គឺជាផ្សិតពុលមួយប្រភេទនៅអាកាសយានដ្ឋាន Heathrow និងអាហារនាពេលអនាគតដ៏មានសក្តានុពលពីប្រទេសប៉េរូស្ថិតក្នុងចំណោមបញ្ជីរុក្ខជាតិ និងផ្សិតប្រភេទថ្មីរបស់ Kew ត្រូវបានរកឃើញនៅឆ្នាំ ២០២០ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ផ្កា Gastrodia agnicellus រាងតូច និងពណ៌ត្នោតដែលមានផ្កាកដ៏កម្រនឹងបើកមាត់ណាស់ ប៉ុន្តែមិនច្បាស់ដូចផ្កាអ័រគីដេដែលមិនស្អាតនេះទេ វាមានក្លិនដូចផ្កាឈូក ហើយមានក្លិនក្រអូបកាន់តែខ្លាំង នៅពេលសីតុណ្ហភាពឡើងខ្ពស់ វាជាប្រភេទផ្កាថ្មីគួរឲ្យចាប់អារម្មណ៍ សម្រាប់អ្នកវិទ្យាសាស្ត្របានរកឃើញថាវាលាក់ខ្លួន នៅក្នុងម្លប់ដ៏ជ្រៅនៃព្រៃបៃតងសើមនៅម៉ាដាហ្គាស្ការ។

វាជាប្រភេទផ្កាថ្មីមួយក្នុងចំណោម ១០ ប្រភេទសម្រាប់ឆ្នាំ ២០២០ត្រូវបានគេដាក់ឈ្មោះថា ជាគំនួសពណ៌ដោយឧទ្យាន Royal Botanic Gardens ។ ដូចគ្នានេះផងដែរក្នុងចំណោមកំពូលទាំង ១០ គឺមាន ផ្សិតពុលមួយប្រភេទត្រូវបានគេរកឃើញ នៅជិតអាកាសយានដ្ឋាន Heathrow និងជារុក្ខជាតិដែលមានរាងដូចស្លឹកឈើចម្លែក ដែលធន់ទ្រាំនឹងកម្ដៅ។

ផ្កា Gastrodia agnicellus ដែលគ្មានស្លឹក និងពឹងផ្អែកលើផ្សិតជាជាងការធ្វើរស្មីសំយោគ សម្រាប់អាហាររូបត្ថម្ភគឺជារុក្ខជាតិមួយក្នុងចំនោមប្រមាណ ៤០ ប្រភេទនៃផ្កាអ័រគីដេ។ វេជ្ជបណ្ឌិត Martin Cheek អ្នកជំនាញរុក្ខសាស្ត្រនៅ Kew និងអ្នកវិទ្យាសាស្ត្រជាន់ខ្ពស់នៅក្នុងនាយកដ្ឋានកំណត់អត្តសញ្ញាណ និងដាក់ឈ្មោះបាននិយាយថា ប្រភេទផ្កាថ្មីទាំងនេះមិននឹកស្មានដល់ទេ៕

 ដោយ៖លី ភីលីព

Most Popular

To Top