អស្ចារ្យ៖កាលពីមុនគ្មានអ្នកណាម្នាក់មើលឃើញ នៃវិមានកំពូលភ្នំដ៏អស្ចារ្យរបស់ហេរ៉ូឌនៅប្រទេសអ៊ីស្រាអែលដែលស្តេចយូដាត្រូវបានបញ្ចុះ នៅឆ្នាំ៤ មុនគ.សត្រៀមប្រកាសបើកឲ្យសាធារណជនទស្សនាជាលើកដំបូងបន្ទាប់ពីគម្រោងធំៗ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
អាជ្ញាធរគ្រោងឧទ្យាន និងធម្មជាតិរបស់អ៊ីស្រាអែល នឹងបើកការដ្ឋានកែលម្អឡើងវិញដើម្បីអនុញ្ញាតឲ្យភ្ញៀវទេសចរមើលឃើញកាំជណ្ដើរទីធ្លាផ្លូវហែរ និងរោងមហោស្រពឯកជន។ Herodiumគឺជាពំនូកដែលមានរាងដូចកោណនៅវាលខ្សាច់ចម្ងាយប្រហែលជតិ១០គីឡូម៉ែត្រពីក្រុងយេរូសាឡិមដែលនៅសល់លើវិមានគួរឲ្យចាប់អារម្មណ៍របស់ស្តេចហេរ៉ូឌ។
មេដឹកនាំតែងតាំងជាជនជាតិរ៉ូម៉ាំងឲ្យសោយរាជ្យនៅយូដាស រវាងឆ្នាំ ៣៧ មុនគ.សនិង៤ មុនក.សត្រូវបានគេស្គាល់ទាំងភាពសាហាវឃោរឃៅ និងគម្រោងអគារដ៏ធំពេញមួយជីវិតរបស់លោក។ ហេរ៉ូឌបានស្លាប់នៅក្រុងយេរីខូនៅនិទាឃរដូវ ៤ មុនគ.សដោយសារជំងឺដ៏ឈឺចាប់ហើយត្រូវបានគេបញ្ចុះនៅកន្លែងនោះ៕



