អ៊ីស្រាអែល៖ ក្រុមអ្នកស្រាវជ្រាវអ៊ីស្រាអែល បាននិយាយថា របាំងមុខជួយកាត់បន្ថយ សមត្ថភាពរបស់យើងក្នុងការស្គាល់អ្នកណាម្នាក់រហូតដល់១៥ភាគរយឯណោះ ប៉ុន្តែភាគច្រើនយើងនៅតែអាចមើលឃើញមិត្តភក្តិតាមេយៈកែវភ្នែករបស់ពួកគេ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ការសិក្សាពីប្រទេសអ៊ីស្រាអែល បានបង្ហាញថា ការពាក់ម៉ាស់ ឬរបាំងមុខជួយកាត់បន្ថយសមត្ថភាព របស់មនុស្សក្នុងការស្គាល់មនុស្ស១៥ ភាគរយ។ ទោះជាយ៉ាងណាក៏ដោយមនុស្សនៅតែអាចកំណត់អត្តសញ្ញាណមិត្តភក្តិជិតស្និទ្ធ ឬក្រុមគ្រួសារ ដោយសារតែការស្គាល់ច្បាស់នៃភ្នែក និងផ្នែកផ្សេងទៀតនៃមុខមិនត្រូវបានបិទបាំងដោយរបាំងមុខ។
ពួកគេបានបន្តថា របាំងបានក្លាយវត្ថុចម្លែកពាសពេញពិភពលោក បន្ទាប់ពីមានជំងឺរាតត្បាតឆ្លង ហើយនៅពេលមនុស្សព្យាយាមជៀសវាងការឆ្លង និងរាលដាលមេរោគ Covid-19 ។ អ្នកស្រាវជ្រាវបន្ថែមថាប៉ុន្តែពួកគេបង្កបញ្ហាផ្ទាល់ខ្លួនរារាំងការប្រាស្រ័យទាក់ទងក្នុងសង្គម និងធ្វើឲ្យមនុស្សពិបាកនិយាយជាមួយគ្នា។
យោងតាមអ្នកស្រាវជ្រាវសាស្ត្រាចារ្យ Tzvi Ganel មកពីសាកលវិទ្យាល័យ Ben Gurion នៅ Negev បាននិយាយថា មុខមាត់ស្ថិតក្នុងចំណោមការរំញោចដោយផ្តល់ព័ត៌មាន និងសំខាន់បំផុតក្នុងការយល់ឃើញរបស់មនុស្ស ហើយដើរតួនាទីសំខាន់ក្នុងអន្តរកម្មទំនាក់ទំនងប្រចាំថ្ងៃ និងសង្គម ៕