ប្លែកៗ

ផ្ទាំងទឹកកក A68a ដ៏ធំសម្បើមបង្ហាញដោយ RAF នៅពេលវាបែកជាកំណាត់ នៅតាមទីក្រុងនៅជិខាងត្បូងតកោះ Georgia ដែលមានគ្រោះថ្នាក់


អាមេរិក៖ផ្ទាំងទឹកកកប្រភេទ A68a ដ៏ធំសម្បើមដែលបានបែកចេញពី មហាសមុទ្រអង់តាក់ទិកកាលឆ្នាំ ២០១៧ ហើយបានរសាត់ទៅៗ នៅជិតខាងត្បូងកោះ Georgia ដែលថ្មីៗនេះកំពុងចាប់ផ្តើមបាក់បែកខ្លួនទៀត នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។

រូបភាពថ្មីៗពី RAF បង្ហាញពីការបែកបាក់នៃផ្ទាំងទឹកកក ដ៏ធំបំផុតនៅលើពិភពលោកកំពុងបែកចេញពីដុំថ្មធំ ៗ ចំណែករូបរាងរបស់ផ្ទាំងទឹកកកបិសាចនេះ ត្រូវបានគេប្រដូចទៅនឹងកណ្តាប់ដៃដែលមានម្រាមដៃចង្អុល។ រូបភាពផ្កាយរណបកាលពីដើម សប្តាហ៍នេះបានចាប់យកភស្តុតាងដំបូងថា ខ្សែមួយដែលឆ្លងកាត់ម្រាមដៃរបស់រង្គាលរសាត់បានដាច់។កាលពីថ្ងៃអង្គារផ្ទាំងទឹកកកថ្មីចំនួនពីរដែលមានឈ្មោះថា A68e និង A68f បានបន្ថយពី A68a – ប៉ុន្មានថ្ងៃបន្ទាប់ពីដុំដ៏ធំមួយ (A68d) បានបែកចេញពីផ្នែកខាងជើងបំផុត។

ផ្ទាំងទឹកកកប្រភេទ A68a គឺជាម្រាមដៃនៃផ្ទាំងដើម ដោយមានប្រវែង ៣៣ ម៉ាយល៍និងមានទំហំប្រហែល ២៥២ ម៉ាយល៍ការ៉េដែលទំហំធំជាងទីក្រុង Manchester ច្រើនជាង៥ដង។។ ផ្ទាំងទឹកកកប្រភេទ A68a ដើមដែលត្រូវបានគេស្គាល់ថា A68f មានរាងការ៉េកាន់តែច្រើនហើយមានទំហំតូចជាង ៨៦ ម៉ាយការ៉េពោលគឺធំជាងទីក្រុងប៉ារីសច្រើនជាងទ្វេដង ចំណែកA68d មានទំហំប្រហាក់ប្រហែលនឹងទីក្រុង Seville និងមានផ្ទៃដី ៥៤ ម៉ាយការ៉េ។

ក្រុមអ្នកវិទ្យាសាស្ត្រកំពុងឃ្លាំមើលនៅសល់នៃផ្ទាំងទឹកកកដ៏ធំ ទោះបីវាបាត់បង់បរិមាណដ៏ច្រើនសន្ធឹកសន្ធាប់នៅតែមានទំហំ ១.០០០ ម៉ាយការ៉េដែលមានទំហំប្រហាក់ប្រហែលនឹងស្រុក Herefordshire ទាំងមូល ដើម្បីពិនិត្យមើលថា តើវាមានមូលដ្ឋានធ្វើឲ្យទឹករាក់អាចបង្កបញ្ហាដល់សត្វភេនឃ្វីន៕ ដោយ៖លី ភីលីព

Most Popular

To Top