ប្លែកៗ

ការរចនារបស់ស្ថាបត្យករ បង្ហាញបក្សីជិតផុតពូជ នឹងកន្លែងបង្កាត់ពូជ ខណៈបញ្ឈប់ផ្ទាំងទឹកកក នៅតំបន់ប៉ូលពីការរលាយ

អ៊ីរ៉ង់៖ស្ថាបត្យករអ៊ីរ៉ង់ម្នាក់បានចែករម្លែកការរចនាមួយដែលការពារ សត្វភេនឃ្វីនដែលជិតផុតពូជនិងបញ្ឈប់ការរលាយនៃទឹកកកប៉ូលនៅអង់តាក់ទិក ជាមួយផ្ទះទឹកកកអណ្តែតអាចជួយសង្រ្គោះសត្វភេនឃ្វីន និងបញ្ឈប់ការប្រែប្រួល អាកាសធាតុនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

គំនិតនេះចែកចេញជាប្រព័ន្ធ២ផ្នែកដែលប្រើផ្ទះទឹកកកអណ្តែត ទាំងនៅពីក្រោមដី និងក្រោមទឹក។រចនាសម្ព័នខាងលើផ្តល់នូវសត្វភេនឃ្វីនជាមួយនឹង ជម្រកដែលបង្កើតដោយមនុស្សសម្រាប់ការបង្កាត់ពូជរួមជាមួយកន្លែងទំនេរគ្រប់គ្រាន់ សម្រាប់កម្រាលឥដ្ឋដើម្បីរក្សាពងឲ្យក្តៅ។ ផ្ទះទឹកកកទាបមានប្រហោងប្រហាក់ប្រហែល នឹងរណ្ដៅដែលធ្វើត្រាប់តាមអេប៉ុងសមុទ្រ ហើយត្រូវបានភ្ជាប់ទៅនឹងប៉ោលប៉ើងលិច។

នៅពេលដែលប៉ោលត្រូវបានផ្លាស់ប្តូរដោយរលកវាបង្កើតថា មពលអគ្គីសនីដើម្បីធ្វើឲ្យទឹកកកព័ទ្ធជុំវិញដោយធ្វើឲ្យផ្ទាំងទឹកកកត្រជាក់រលាយ។ គំនិតនេះមានឈ្មោះថា ‘ប្រព័ន្ធការពារសត្វភេនឃ្វីន” ជាគំនិតរបស់លោកSajjad Navidi ទោះបីជាវានៅតែជាគម្រោងគំនិតក៏ដោយ លោក Navidi សង្ឃឹមថាវានឹងដោះស្រាយការរលាយទឹកកកនៅតំបន់ប៉ូលនៅពេលបង្កើតជម្រកសម្រាប់សត្វភេនឃ្វីន។

ទឹកកករលាយកំពុងជំរុញឲ្យអធិរាជសត្វភេនឃ្វីន នឹងផុតពូជពីព្រោះសត្វបក្សីពឹងផ្អែកលើទេសភាពកកដើម្បីរស់នៅ និងបង្កាត់ពូជ។ ជាមួយនឹងគំនិតនេះ Navidi បានរៀបចំបង្កើតដំណោះស្រាយសម្រាប់ព្រឹត្តិការណ៍ទាំង២នេះ ចំណែកប្រព័ន្ធការពារនេះមានអេកូទឹកខាងលើអាចឲ្យសត្វភេនឃ្វីនអាចទ្រមង់ជាមួយគ្នានៅខាងក្នុងរួមប្រកបដោយសុវត្ថិភាពសម្រាប់ការដាក់ពង៕ដោយ៖លី ភីលីព

Most Popular

To Top