ភ្នំពេញ៖ យោងទៅតាម រូបភាព មួយសន្លឹក ដែលលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចែករំលែក តាមបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២១នេះ បានបង្ហាញ អោយឃើញពីជ្រុងមួយ នៃសង្គម ដែលមានបុរសម្នាក់ ឈរបត់ជើងតូច យ៉ាងប្រងើយ នៅទីសាធារណៈ នៅចំពោះមុខស្លាកសញ្ញា បញ្ជាក់ថា “មានបន្ទប់ទឹកស្អាត” ទៅវិញ ។
ក្នុងការចែករំលែក រូបភាពមួយសន្លឹកនេះដែរ ត្រូវបានលោករដ្ឋមន្ត្រី បានក្លែមមកជាមួយសារយ៉ាងខ្លីថា “តិចដៀលថាខ្ញុំភ្លើ មិនចេះអានអក្សរចុះ!” ។
ក្នុងនោះមានមតិមួយ បានលើកឡើង ក្នុងន័យលេងសើរដែរថា “បន្ទប់ទឹកនេះមិនត្រឹមតែស្អាតទេ មានទាំងស្មៅខៀវខ្ចីទៀត”។
យ៉ាងណាមិញ បើនិយាយអំពីបុរសម្នាក់ ដែលកំពុងឈរនោម នៅទីសាធារណៈរូបនេះ គួរណា បើកភ្នែកអានអក្សរ ឬរកទីសមគួរ ដែលមិនគួរបន្ធូរអារម្មណ៍ ពាសវាពាសកាល ដែលអាចជះឥទ្ធិពលមិនល្អ ចំពោះសាធារណៈជន ជាពិសេស អាចនឹងធ្វើឲ្យម្ចាស់ ស្ថាននីយ៍ប្រេងឥន្ទនៈ ខកចិត្ត និងជះខ្លិនប៉ះពាល់ ដល់អាជីវកម្មគេផងដែរ៕ (ចូលកុំយកគំរូតាមបុរសនេះ)