ប្លែកៗ

អ្នកបុរាណវិទូ រកឃើញសំណង Coleshill Manor នៅសតវត្សរ៍ទី១៦ ជាមួយសួនច្បារល្អៗ ត្រូវរចនាឡើង ដើម្បីបង្ហាញទ្រព្យសម្បត្តិរបស់ម្ចាស់

អង់គ្លេស៖ អ្នកបុរាណវិទ្យា បាននិយាយថា នៅពេលពួកគេឈូសឆាយដី សម្រាប់ផ្លូវរថភ្លើង HS2 ដែលមានល្បឿនលឿន បានរកឃើញសំណល់ នៃសួនច្បារគួរឲ្យភ្ញាក់ផ្អើល ជាកម្មសិទ្ធិរបស់ផ្ទះ Manor នៅសតវត្សរ៍ទី១៦ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ការរកឃើញនេះគឺនៅជិត Coleshill នៅជាយក្រុង Birmingham, ត្រូវបានគេឲ្យឈ្មោះថា ‘Warwic kshire’s answer to Hampton Court’ ។ ភ័ស្តុតាង នៃសួនច្បារលម្អដ៏ដើមឈើធំមួយ ត្រូវបានគេរកឃើញ ដោយជីកនៅជាប់នឹងអដ្ឋិធាតុរបស់ Coleshill Manor និងស្នាមភ្លោះ ត្រូវបានរកឃើញដំបូង ដោយអ្នកបុរាណវិទ្យាកាលពី២ឆ្នាំមុន។

ទីតាំងនេះត្រូវបានគេជឿជាក់ថា លោកRobert Digby ជាម្ចាស់ផ្ទះនៅ Heyday របស់ខ្លួនបានរៀបការ ជាមួយអ្នកស្នងមរតកអៀរឡង់ ហើយបានសាងសង់សួនច្បារ ដោយមានបណ្តោយ៣០០ម៉ែត្រ ដើម្បីបង្ហាញទ្រព្យសម្បត្តិ និងឋានៈរបស់លោក។

HS2 និងដៃគូបុរាណវិទូ Wessex Archaeology បានបញ្ចេញរូបភាពដ្រូន នៃតំបន់ដែលបង្ហាញ ពីគ្រោងសួនច្បារដ៏ធំសម្បើមនេះ។ រូបថតនៅលើអាកាស គួរឲ្យចាប់អារម្មណ៍បង្ហាញពីផ្លូវក្រួស ត្រូវបានថែរក្សាយ៉ាងល្អ គ្រែដាំគ្រឹះព្រះពន្លាសួនច្បារ និងលម្អ ដែលត្រូវបានរៀបចំតាមលំនាំធរណីមាត្រ។

លោកវេជ្ជបណ្ឌិត Paul Stamper ជាអ្នកជំនាញខាងសួនច្បារអង់គ្លេស និងប្រវត្តិសាស្រ្តទេសភាព និងធ្វើការនៅសាកលវិទ្យាល័យ Leicesterថាទីតាំងដែលមានអាយុកាល ៥០០ ឆ្នាំនេះបានទាក់ទាញ ការប្រៀបធៀបទៅនឹងវិមាន Hampton Court Palace និង Kenilworth នៅទីក្រុងឡុងដ៍ ហើយត្រូវបានគេពិពណ៌នាថា ជាសួនច្បារ Elizabethan គួរឲ្យរំភើបបំផុត មិនធ្លាប់មាននៅក្នុងប្រទេសអង់គ្លេស។

លោកបានបន្តថា នេះគឺជាសួនច្បារដ៏អស្ចារ្យបំផុតមួយ នៅក្នុងសួនច្បារ Elizabethan ដែលត្រូវបានរកឃើញ នៅក្នុងប្រទេសនេះ។ ទំហំនៃការអភិរក្សនៅទីតាំងនេះ ពិតជាពិសេស និងកំពុងបន្ថែមចំណេះដឹង ដល់សួនច្បារអង់គ្លេសប្រហែល១៦០០៕ ដោយ៖លី ភីលីព

Most Popular

To Top