កាណាដា៖យោងតាមការសិក្សាថ្មីមួយអំពីហ្វូស៊ីល ដែលមានអាយុកាល៧០លានឆ្នាំ បាននិយាយថា នៅពេលកូនសត្វដាណូស័រ tyrannosaurs ចាប់ផ្តើមបោះជំហានដំបូងរបស់ពួកគេ គឺវាមានទំហំប៉ុនឆ្កែឃ្វាលនៅតាមព្រំដែន នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

អ្នកជំនាញផ្នែកឆ្អឹងមកពីសាកលវិទ្យាល័យ Edinburgh ចក្រភពអង់គ្លេសបានពិនិត្យលើសាកសពដែលមានហ្វូស៊ីលនៃឆ្អឹង និងថ្គាមតូចមួយត្រូវបានរកឃើញ នៅក្នុងប្រទេសកាណាដាមានអាយុកាលរាប់លានឆ្នាំ។ យោងតាមអ្នកស្រាវជ្រាវ បានឲ្យដឹងថា គ្រោងឆ្អឹងទាំងនេះជារបស់កូនតូចទើបនឹងកើតរបស់សតត្វដាណូស័រ tyrannosaur ដែលជាបងប្អូនជីដូនមួយរបស់ T-Rex និងជាហ្វូស៊ីលត្រូវបានគេស្គាល់ដំបូងគេ។

តាមរយៈការស្កេន 3D ពួកគេបានរកឃើញថា សត្វនេះនឹងមានប្រវែងប្រហែល៣ហ្វីតនៅពេលវាញាស់ជាលើកដំបូងមានទំហំប៉ុនឆ្កែឃ្វាល នៅតាមព្រំដែន ទោះបីជាវារីកធំធាត់ដល់ថនិកសត្វកម្ពស់ ៤០ ហ្វីតនៅពេលវាធំពេញវ័យក៏ដោយ។ អ្នកស្រាវជ្រាវ និងដឹកនាំការសិក្សា លោក Greg Funstonបាននិយាយថា ឆ្អឹងគឺជាចំណុចពិសេសដំបូងគេបង្អស់សម្រាប់ជីវិតដំបូងរបស់ពួក tyrannosaurs ដែលបង្រៀនយើងជាច្រើនអំពីទំហំ និងរូបរាងរបស់ពួកគេ។

ក្រុមនេះបានប៉ាន់ប្រមាណថា ពងសត្វ tyrannosaur ដែលនៅសល់មិនទាន់ត្រូវបានគេរកឃើញនៅឡើយមានប្រវែងប្រហែល ១៧ អ៊ីញ។ ឆ្អឹងថ្គាមមានប្រវែងប្រហែល ១,២ អ៊ីញ ហើយរាប់បញ្ចូលទាំងភស្តុតាង នៃចង្កាត្រូវបាន គេបង្ហាញផងដែរ៕ដោយ៖លី ភីលីព
