អូស្រ្តាលី៖ថ្មប៉ប្រះទឹកដ៏អស្ចារ្យ Great Barrier លាតសន្ធឹងប្រវែង ២២៩៩,៧៥គីឡូម៉ែត្រនៅតាមបណ្តោយឆ្នេរអូស្រ្តាលី ហើយបើទោះជាទិន្នន័យថ្មីបង្ហាញថា ថ្មប៉ប្រះទឹកចំនួន៩៩ ភាគរយអាចបាត់ទៅវិញដោយសារការប្រែប្រួលអាកាសធាតុ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

បណ្ឌិត្យសភាវិទ្យាសាស្ត្រអូស្រ្តាលីបានបង្ហាញថា ប្រសិនបើការឡើងកម្ដៅផែនដីមាន១,៥ អង្សារ នៅតែបន្ដដដែលនោះប្រព័ន្ធផ្កាថ្មធំជាងគេបំផុតនៅលើពិភពលោកនឹងត្រូវបំផ្លាញជាយថាហេតុ។ អច្ឆរិយៈធម្មជាតិត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ ប៉ុន្តែប្រសិនបើផែនដីមានកម្ដៅ២អង្សាសេមានតែផ្កាថ្មមួយភាគរយ នឹងនៅដដែល។

ក្រុមអ្នកស្រាវជ្រាវនិយាយថា សកម្មភាពផ្លាស់ប្តូរភ្លាមៗ ដើម្បីបញ្ច្រាស់កម្ដៅផែនដី គឺជាជម្រើសតែមួយគត់សម្រាប់រក្សាទុកថ្មប៉ប្រះទឹក Great Barrier Reef ប៉ុន្តែការឈានដល់គោលដៅហាក់ដូចជាមិនអាចទៅរួចទេ។ ទោះយ៉ាងណា ក្រុមនេះក៏កត់សម្គាល់ថា ជាមួយនឹងអត្រានៃការសាយភាយបច្ចុប្បន្នរបស់ផែនដីទំនង ជាយើងនឹងកើនលើស១,៥ អង្សាសេនៅឆ្នាំ ២០២៥។

ថ្មប៉ប្រះទឹក Great Barrier ស្ថិតនៅក្នុងសមុទ្រផ្កាថ្មមាន ទីតាំងស្ថិតនៅឆ្នេរសមុទ្រនៃរដ្ឋQueens land និងជាកន្លែងសម្រាប់ថ្មប៉ប្រះទឹកជាង២,៩០០។ នៅខែមីនាឆ្នាំ ២០២០ វាត្រូវបានគេបង្ហាញថា Great Barrier Reef កំពុងប្រឈមមុខ នឹងព្រឹត្តិការណ៍ផ្កាថ្មដែលបំផ្លិចបំផ្លាញបំផុត បន្ទាប់ពីមានសីតុណ្ហភាព នៅលើមហាសមុទ្រ នាពេលថ្មីៗនេះហើយរបាយការណ៍ថ្មីៗនេះបានបង្ហាញថា វាកំពុងឈានទៅរកការផុតពូជ៕ដោយ៖លី ភីលីព

