ឆ្កែ ឬ សុនខត្រូវបានគេយកមកចិញ្ចឹមទូទាំងពិភពលោក។ ខ្លះយកមកចិញ្ចឹមធ្វើដូចសមាជិកគ្រួសារ ខ្លះវិញយកមកប្រើការងារផ្សេងៗដូចជាហិតមីន ហើយថ្មីៗនេះមានហិតរកជំងឺកូវីដ-១៩ទៅទៀត។ យ៉ាងណាមិញ ប្រិយមិត្តភាគច្រើនដឹងថា ឆ្កែសឹងតែទាំងអស់តូចជាមនុស្ស ហើយបើធំណាស់ណាក៏ពាក់កណ្ដាលខ្លួនមនុស្សដែរ។
យ៉ាងណាមិញនៅក្នុងទំព័រនិយាយពីសត្វចិញ្ចឹម The Dodo វិញបានបង្ហោះថា មានគេចិញ្ចឹមឆ្កែតាំងពីតូច រហូតដល់ទម្ងន់ប្រមាណ ២០០គីឡូក្រាម និងកម្ពស់ជាង ២ម៉ែត្រឯណោះ។ ឆ្កែនេះមានឈ្មោះថា Juji ដែលចិញ្ចឹមដោយលោក Chris Cline ដែលរស់នៅរដ្ឋថេនេស៊ី (Tenesee) សហរដ្ឋអាមេរិក។
លោកនិយាយក្នុង The Dodo ថា ឆ្កែនេះដំបូងវាតូចធម្មតាដូចគេដូចឯងទេ តែចាប់ពីឆ្នាំទី២ទៅ វាចាប់ផ្ដើមធំចម្លែក ហើយពេលយកទៅសួរពេទ្យវិញ ពេទ្យថាសុខភាពវាមិនអីទេ តែវាធំខ្នាតយក្ស ដោយសារតែលើសជាតិកាល់ស្យូម និងវីតាមីន D។
លោកបាននិយាយថា លោកពិតជាសប្បាយចិត្តពេល ដែលមានឆ្កែយក្សបែបនេះ តែក៏ត្រូវជួបការលំបាកមួយចំនួនដែរ ហើយអ្វីដែលពិបាកជាងគេនោះគឺ ប្រមូលលាមករបស់វាតែម្ដង៕
ខាងក្រោមនេះជាវីដេអូ៖