ប្លែកៗ

ផ្លែល្ពៅ​ មានប្រភពមកពីណា?

ល្ពៅ គឺជារុក្ខជាតិ ដែលមានគុណសម្បត្តិ ជាប្រយោជន៍ ដល់មនុស្សយ៉ាងច្រើនលើសលប់ ទាំងធ្វើជាអាហារ បង្អែមបានគ្រប់រូបបែប ផ្តល់នូរសារធាតុ អាហារសំខាន់ជាច្រើន រួមទាំងមានសព្វគុណ ខាងផ្នែកថ្នាំព្យាបាលរោគផ្សេងៗ មួយចំនួនផងដែរ។

ល្ពៅ ក្រៅពីជារបស់ល្អ មានតំលៃថោក ថែមទាំងអាចរកទិញបាន យ៉ាងងាយ ព្រោះអ្នកស្រុកនិយមដាំច្រើន នៅតាមគេហដ្ឋាន ឬចំការជាលក្ខណៈគ្រួសារ ឬសំរាប់ធ្វើអាជីរកម្ម។

ល្ពៅ​ ជារុក្ខជាតិម្យ៉ាង ដែលមានប្រភពកំណើត មិនច្បាស់លាស់។ អ្នកខ្លះថាវាមានប្រភព មកពីអេហ្ស៊ីប ឬ ទីក្រុងរ៉ូម ដែលមានកំណើត តាំងពីសម័យអេហ្ស៊ីបបុរាណ ឬសម័យអាណាចក្ររ៉ូម និងបាប៊ីឡូន ប៉ុន្តែពុំមានឯកសារណា បញ្ជាក់ច្បាស់លាស់ទេ។

ល្ពៅ ជាប្រភេទរុក្ខជាតិដើមវល្លិ៍ វារនៅលើដីជារុក្ខជាតិ ដែលចូលចិត្តិថ្ងៃ ដាំដុះបានល្អ ក្នុងគ្រប់ប្រភេទដី តែចូលចិត្តដីផុសៗ។ គេអាចពង្រីកពូជរបស់វា ដោយការប្រើគ្រាប់។ វាផ្តល់ផលល្អ និងលូតលាសល្អបំផុត នៅរដូររងារ៕ ដោយ៖ ហង់ ច័ន្ទសុបញ្ញា

Most Popular

To Top