សត្វតុកកែចេះហោះ ដែលមានឈ្មោះបច្ចេកទេសថា “Ptychozoon trinotaterra” គឺជាសត្វកម្រមួយប្រភេទរបស់ប្រទេសកម្ពុជា។ បើតាមការឱ្យដឹងពីមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានឱ្យដឹងថា បច្ចុប្បន្នសត្វតុកែចេះហោះនេះ កំពុងមានវត្តមានស្ថិតនៅជើងភ្នំ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភេទសត្វដ៏កម្ររបស់កម្ពុជានេះ ត្រូវបានរកឃើញដោយលោក ភិរុណ (ពនេចរ) ជាប្រជាពលរដ្ឋនៅរីសតមួយកន្លែង។ គួរឱ្យដឹងថាប្រទេសកម្ពុជា ជាប្រទេសដែលសម្បូរទៅដោយសត្វកម្រៗជាច្រើនប្រភេទ។ ទន្ទឹមនឹងនេះ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធចូលរួមក្នុងការថែរក្សាអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្សជានិរន្ត៍៕