ប្លែកៗ

អ្នកបុរាណវិទ្យា នៅប៉ូឡូញ រកឃើញកន្លែងផលិតគ្រឿងស្មូន ដ៏ធំបំផុតមួយ ពីសម័យរ៉ូម៉ាំង

ប៉ូឡូញ៖ តំបន់ Massive ដ៏ធំ សម័យរ៉ូម៉ាំង ត្រូវបានប្រើប្រាស់មនុស្ស យ៉ាងព្រៃផ្សៃបំផុត ជាង ១.៨០០ ឆ្នាំមុន ដើម្បីធ្វើឲ្យគ្រឿងស្មូន ដើម្បីផ្ទុកម្ហូបអាហារ នាសម័យកាលនោះ ត្រូវបានរកឃើញ នៅក្នុងប្រទេសប៉ូឡូញ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ទីរតាំងនេះមានឡដុតចំនួន ១៣០ ជាឡចំហាយខ្នាតយក្ស សម្រាប់ធ្វើផើងផ្កា ដែលមានអាយុកាល តាំងពីជាង ១.៨០០ ឆ្នាំមុនត្រូវបានគេរកឃើញ នៅខាងក្រៅKrakow ដោយប្រើមេដែក ដើម្បីមើលឃើញអ្វី ដែលកប់យ៉ាងជ្រៅ ដោយមិនចាំបាច់ជីក។

នៅពេលនោះ ភាគខាងត្បូង ប្រទេសប៉ូឡូញ រស់នៅដោយVandals ដែលជារឿយៗត្រូវបាន គេបណ្តេញចេញជាមនុស្សព្រៃ។ គ្រឿងស្មូនត្រូវបានគេរកឃើញ នៅរណ្តៅជីកទី២ បានបង្ហាញថា តំបន់នេះត្រូវបានគេប្រើ ដើម្បីផលិតរបស់របរធំៗ សម្រាប់ម្ហូបអាហារ ស្រដៀងនឹងអាហារដ្ឋាន។ ការរកឃើញកន្លែងស្មូននេះ បានបន្ថែមរូបភាពរបស់Vandalsថា សម័យនោះមានសេដ្ឋកិច្ចរឹងមាំ ស្មុគស្មាញ និងសមត្ថភាពផលិត។

ដោយការប្រើប្រាស់ដែនម៉ាញេទិក អ្នកស្រាវជ្រាវនៃវិទ្យាស្ថានបុរាណវិទ្យា នៃសាកលវិទ្យាល័យJagiellonian បានរកឃើញប្រមាណ ១៣០ឆ្នាំ គ.សដែលលាតសន្ធឹងពាសពេញ ផ្ទៃដី ១២ ហិចតានៅWrzępia ជាភូមិមួយ ដែលមានចម្ងាយប្រមាណ ២៥ ម៉ាយល៍ខាងកើត នៃKrakow ។

អ្នកស្រាវជ្រាវបុរាណវិទ្យា Jan Bulas បានប្រាប់ Nauka W Polsce ថា ការស្រាវជ្រាវរបស់យើងបង្ហាញថា មានតែថូដាក់អាហារ ដែលមានកក្រាស់ត្រូវបាន ផលិតនៅទីនោះ។ ថូខ្លះអាចមានកម្ពស់ជិត ៣០ អ៊ីញមានអង្កត់ផ្ចិត ២០ អ៊ីញបង្ហាញថា ពួកវាត្រូវបានប្រើសម្រាប់ ផ្ទុកស្បៀងអាហារ៕ ដោយ៖លី ភីលីព

Most Popular

To Top