បរទេស៖ ពលរដ្ឋអូស្រ្តាលី ដែលវិលត្រឡប់ មកពីប្រទេសឥណ្ឌាវិញ អាចប្រឈមនឹងការ ជាប់ពន្ធនាគារ រយៈពេល ៥ ឆ្នាំ និងពិន័យបន្ទាប់ពី រដ្ឋាភិបាលអូស្រ្តាលី ចេញសេចក្តីសម្រេច អំពីការធ្វើដំណើរខុសច្បាប់ ជាបណ្តោះអាសន្ន។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងសុខាភិបាលអូស្រ្តាលី បាននិយាយថា សេចក្តីសម្រេចនេះ ត្រូវបានធ្វើឡើងដោយផ្អែកលើ សមាមាត្រនៃប្រជាជន នៅក្នុងការដាក់ ឱ្យនៅដាច់ដោឡែក ដែលបានឆ្លងជំងឺ Covid-19 នៅក្នុងប្រទេសឥណ្ឌា។
កាលពីដើមសប្តាហ៍នេះ ប្រទេសអូស្ត្រាលីបានហាមឃាត់ រាល់ការហោះហើរពីប្រទេសឥណ្ឌា។ មានប្រជាជនអូស្ត្រាលី ប្រមាណ ៩ ០០០ នាក់ នៅក្នុងប្រទេសឥណ្ឌា ដែលក្នុងនោះ ៦០០ នាក់ ត្រូវបានចាត់ថ្នាក់ថា ជាជនងាយរងគ្រោះ។
បើតាមសារព័ត៌មានអូស្រ្តាលី បានផ្សាយថា នេះជាលើកទី ១ ហើយដែលប្រជាជនអូស្រ្តាលី ត្រូវបានគេប្រព្រឹត្ដបទឧក្រិដ្ឋ ចំពោះការវិលត្រឡប់ មកប្រទេសរបស់ពួកគេវិញ៕ ប្រែសម្រួលៈ ណៃ តុលា