ប្លែកៗ

អ្នកឡើងភ្នំ ពិការភ្នែក ឡើងដល់កំពូលភ្នំ Qomolangma ក្លាយជាមនុស្សខ្វាក់ដំបូងគេ មកពីអាស៊ី

ចិន៖អ្នកឡើងភ្នំជនជាតិចិន ដែលពិការភ្នែកបានឈានជើង ដល់កំពូលភ្នំ Qomolangma ត្រូវបានគេស្គាល់នៅភាគខាងលិចថា ភ្នំ Everest ធ្វើឲ្យលោកក្លាយជា មនុស្សខ្វាក់ដំបូងគេមកពីអាស៊ីបានយកឈ្នះ កំពូលខ្ពស់បំផុតរបស់ ពិភពលោកយោងតាម ការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។

អ្នករៀបចំបេសកកម្មរបស់លោក ដោយAsian Trekking របស់នេប៉ាល់ បានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរថា លោក Zhang Hong មានអាយុ ៤៦ ឆ្នាំបានឡើងដល់កំពូលពីខាងនេប៉ាល់រួមជាមួយមគ្គុទ្ទេសក៍មានកម្ពស់ ៣ដង។ លោក Jaya Bahadur Tamang មន្ត្រីមកពី Asian Trekking បានប្រាប់ស៊ីនហួតាម ទូរស័ព្ទពីជំរុំមូលដ្ឋាន Qomolangma ថា លោក Zhang និងក្រុមរបស់លោកបានចាប់ផ្តើមឡើង ទៅកំពូលភ្នំនៅយប់ថ្ងៃអាទិត្យពី South Col (៧.៩០០ ម៉ែត្រ) ហើយបានឈានដល់កំពូលភ្នំនៅម៉ោង ៩ ព្រឹកថ្ងៃច័ន្ទ។

ស៊ីនហួបានដកស្រង់សម្តីលោក Tamang ថា លោក Zhang ស្ថិតក្នុងចំណោមអ្នកឡើងភ្នំ២ឬ៣ នាក់ដែលហ៊ានឡើងទៅលើកំពូលភ្នំ Qomolangma ទោះបីមានខ្យល់បក់ខ្លាំងនៅលើភ្នំក៏ដោយ។ Zhang កើតនៅ Chongqing ពិការភ្នែក ដោយសារ ជំងឺដក់ទឹកក្នុងភ្នែកអាយុ ២១ ឆ្នាំ ឥឡូវលោកធ្វើការនៅមន្ទីរពេទ្យហ្វុកកាងសម្ព័ន្ធភាពជាមួយ សាកលវិទ្យាល័យទីបេនៅ Lhasa ។

នៅពេល Zhang បានចាប់ផ្តើមចុះពីកំពូលភ្នំ Qomolangma មានកម្ពស់ ៨,៨៤៨,៨៦ ម៉ែត្រពីនីវ៉ូទឹកសមុទ្រសហសេវិករបស់លោកនៅ Lhasa រំភើបចិត្តពេលលឺដំណឹងអំពីជោគជ័យរបស់លោក។

លេខាធិការនៃមូលនិធិ Fukang Angel នៃជនពិការបាន និយាយថា មនុស្សជាច្រើនប្រហែលជាមានការងឿងឆ្ងល់ចំពោះការព្យាយាមឡើងភ្នំរបស់លោក នៅពេលដំបូង ប៉ុន្តែខ្ញុំមានទំនុកចិត្តលើលោកតាំងពីដំបូងមក៕

Most Popular

To Top