ស៊ីដនី៖ប្រភេទសត្វឆ្កែប្រណាំង ដែលមានអាយុ ១១ ឆ្នាំត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីកក្នុងឆ្នាំ ២០១៩ ហើយពេលនេះ កំពុងសម្រាកព្យាបាល និងសារវ៉ាក់សាំងថ្មីចំពោះជំងឺមហារីកដ៏សាហាវ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យស៊ីដនីបានព្យាបាល សត្វសត្វឆ្កែប្រណាំងដែលមានឈ្មោះថា Kelly ដោយប្រើគំរូពីដុំសាច់មហារីកអនុញ្ញាត ឲ្យមានការព្យាបាលផ្ទាល់ខ្លួន។ នេះរំញោចប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺក្នុង ការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក ដែលនេះក៏ជាវិធីសាស្ត្រត្រូវបានបង្កើតឡើងដើម្បីព្យាបាល ជំងឺមហារីករបស់មនុស្ស។
Kelly គឺជាសត្វឆ្កែមួយក្នុងចំណោមឆ្កែចំនួន ៣០០ ក្បាលដែលបានទទួលការចាក់ថ្នាំបង្ហាញថា មិនត្រឹមតែអាចបំបាត់រាងកាយមហារីកប៉ុណ្ណោះទេថែមទាំងការពារ វាពីការកើតឡើងវិញ។ យោងទៅតាមសមាគមជំងឺមហារីកបសុពេទ្យថា ជំងឺមហារីក គឺជាមូលហេតុដែលធ្វើឲ្យក្តីស្លាប់កើតសម្រាប់សត្វឆ្កែចំនួន ៤៧ ភាគរយជាពិសេស សត្វដែល មានអាយុលើសពី ១០ ឆ្នាំ។

ហើយសត្វឆ្កែក៏មានអត្រាប្រហាក់ ប្រហែលគ្នានៃការវិវត្តទៅជា ជំងឺមហារីកដូចមនុស្សដែរ។ វ៉ាក់សាំងនេះត្រូវបានបង្កើតឡើងដោយអ្នកជំនាញផ្នែកភាពស៊ាំ នៅសកលវិទ្យាល័យស៊ីដនី លោកវេជ្ជបណ្ឌិត Christopher Weir បានធ្វើការព្យាបាលយ៉ាង ហោចណាស់បីឆ្នាំហើយថ្មីៗនេះលោកអាចមើលឃើញពីផលនៃកម្លាំងពលកម្មរបស់លោកជាមួយ Kelly ។

ម្ចាស់របស់ Kelly គឺលោកស្រី Jennifer Wiessel បានប្រទះឃើញដុំពកនៅក្រោមថ្គាមឆ្កែរបស់នាងនៅឆ្នាំ ២០១៩ ដែលទីបំផុត ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា ជាជំងឺមហារីកកូនកណ្តុរ ចំពោះមហារីក សាហាវណាស់ សម្រាប់សត្វឆ្កែ៕
