ប្លែកៗ

ធ្លាប់តែឃើញលើលុយ ១០០០០រៀលខ្មែរ នេះហើយប្រវត្តិរូបសំណាក សេះវលាហក នៃប្រាសាទនាគព័ន្ធ

កាល​ពី​ព្រេង​នាយ មាន​បុរស​៥០០​នាក់​បាន​លិច​សំពៅ​នៅ​កណ្ដាល​សមុទ្រ​ ហើយ​រសាត់​អណ្ដែត​មក​ដល់​​កោះ​លង្កា​ដែល​ជា​ដែនដី​របស់​យក្ស​។ ពួក​យក្ខិនី​​ដែល​នៅ​ទីនោះ​តែង​តែ​យក​ពួក​ដែល​មក​ទើរ​លើ​កោះ​ធ្វើ​ជា​ប្តី និង​ជា​ចំណី​អាហារ​។ ជា​ទម្លាប់​បើ​មាន​សំពៅ​មួយ​លិច​ ពួក​យក្ខិនី​យក​ពួក​សំពៅ​នោះ​ធ្វើ​ជា​ប្តី​ ហើយ​ថ្ងៃ​ក្រោយ​មក​ទៀត​បើ​មាន​សំពៅ​ណា​ថ្មី​លិច​ទៀត​ ពួក​នាង​យក្ស​នឹង​ចាប់​ស៊ី​ពួក​សំពៅ​ចាស់​ ឬ​ប្ដី​ចាស់​នោះ​អស់ ហើយ​យក​ពួក​សំពៅ​ថ្មី​ធ្វើ​​ជា​ប្ដី​ម្ដង​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​បុរស​ទាំង​៥០០​បាន​មក​ដល់​កោះ​លង្កា​ហើយ​ ពួក​នាង​យក្ស​បាន​កាឡា​ខ្លួន​ជា​ស្រី​ស្អាត​ៗ នាំ​យក​ម្ហូប​អាហារ​ មក​ចែ​ចង់​ពួក​បុរស​ទាំង​នោះ​ដោយ​ប្រាប់​ថា​ប្ដី​របស់​ពួកគេ​ទៅ​រក​ស៊ី​ជួញ​សំពៅ​ដែរ តែ​យូរ​ឆ្នាំ​មក​ហើយ​មិន​ដែល​ឃើញ​មក​វិញ​ទេ ប្រហែល​ជា​ស្លាប់​អស់​ហើយ សុំ​ឲ្យ​ពួកគេ​រស់​នៅ​សោយ​សុខ​លើ​កោះ​នោះ​ ​ពួក​ខ្លួន​ស្ម័គ្រ​ចិត្ត​ធ្វើ​ជា​ប្រពន្ធ​។ ពួក​បុរស​ទាំង​៥០០​នាក់​សប្បាយ​ចិត្ត​ណាស់​ ហើយ​ព្រមព្រៀង​គ្នា​តាម​នោះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះ​បើ​តាម​លោក​ ម៉ៅ វុត្ថា​ ជា​អ្នក​ស្រាវជ្រាវ​ធ្វើការ​បកស្រាយ​។

ពួក​នាង​យក្ខ​បាន​ចាប់​យក​ពួក​ប្រុស​ៗ​ដែល​មក​មុន​ដាក់​ក្នុង​ទ្រុង​លាក់​ទុក​នៅ​រូង​ភ្នំ​ខាង​ក្រោយ​ក្រុង ដោយ​ដល់​វេលា​យប់​ឡើង​ ចាប់​ស៊ី​ម្ដង​មួយ​ៗ​។ មាន​បុរស​ម្នាក់​ដែល​ជា​មេ​ក្រុម​បាន​តាម​ដាន​ដឹង ហើយ​ក៏​ខ្សឹប​ប្រាប់​ក្រុម​មនុស្ស​ទាំង​អស់​ ថា​ការ​ពិត​ពួក​នាង​គឺ​ជា​យក្ខិនី​ទេ ប៉ុន្តែ​មាន​អ្នក​ជឿ​តែ​ពាក់​កណ្ដាល​ប៉ុណ្ណោះ​។ ពួក​ក្រុម​បុរស​ដែល​ជឿ​ទាំង​២៥០​នាក់​បាន​លប​លួច​រត់​ចេញ​ពី​កោះ​នោះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ពេល​នោះ​ឯង​ព្រះ​បរម​ពោធិសត្វ​បាន​យោង​យក​កំណើត​ជា​សត្វ​សេះ​វលាហក ​ដ៏​មាន​ឫទ្ធិ​ ព្រះអង្គ​តែង​តែ​ហោះ​ទៅ​បរិភោគ​ស្មៅ​នៅ​កោះ​លង្កា​ ហើយ​ពេល​ត្រឡប់​មក​វិញ​តែង​តែ​បន្លឺ​សម្លេង​រក​អ្នកណា​ដែល​ចង់​ទៅ​ជម្ពូ​ទ្វីប​ខ្លះ ត្រូវ​មក​តាម​ព្រះអង្គ​។ ពេល​នោះ​បុរស​ទាំង​២៥០​នាក់​បាន​សុំ​ឲ្យ​សេះ​វលាហក ​ ​ជួយ​ ដោយ​បួង​សូម​ដល់​គុណ​បុណ្យ​បារមី​ព្រះពោធិសត្វ​ឲ្យ​អាច​ជួយ​ពួក​ខ្លួន​អាច​គេច​ផុត​ពី​កណ្ដាប់​ដៃ​យក្ស​។ សេះ​វលាហក​ ​ បាន​ឲ្យ​ក្រុម​នាយ​សំពៅ​តោង​ខ្លួន​ ហើយ​ហោះ​នាំ​យក​មក​ពួក​អ្នក​ទាំង​នោះ​ទៅ​ដល់​ជម្ពូទ្វីប​ដោយ​សុខ​សុវត្ថិភាព​។ រី​ឯ​បុរស​ផ្សេង​ទៀត​ដែល​មិន​ជឿ​ ត្រូវ​បាន​យក្ខិនី​ចាប់​ស៊ី​ទាំងអស់​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ក្នុង​អនុក្រឹត្យ​ដែល​ចុះ​ហត្ថលេខា​ ដោយ​សម្ដេច​តេជោ​នាយករដ្ឋមន្រ្តី​​នៃ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​០៧ ខែ​ឧសភា ឆ្នាំ​២០១៥​ បាន​សម្រេច​ឲ្យ​ធ្វើ​ចរាចរ ​និង​ប្រើប្រាស់​ក្នុង​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ​នូវធនប័ត្រ​ប្រភេទ​ ១០០០០​ រៀល​ គំរូថ្មី​ ដើម្បី​ចូលរួម​អបអរសាទរ​ក្នុង​ ឱកាស​ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម ​ព្រះករុណា ព្រះ​បាទ​ សម្តេច​ព្រះ​បរមនាថ ​នរោត្តម​ សីហមុនី​ ​ព្រះមហាក្សត្រ​ នៃ​កម្ពុជា​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​លើ​ក្រដាស​ប្រាក់​គេ​ឃើញ​មាន​រូប​សេះ​វលាហក​ ដែល​ត្រូវ​បាន​គេ​ចម្លង​ចេញ​ពី​រូបសំណាក​នៅ​ប្រាសាទ​នាគ​ព័ន្ធ​ ជា​អតីត​មន្ទីរពេទ្យ​មួយ​នៅ​ កណ្ដាល​បារាយណ៍​ជ័យតដាក​ ក្នុង​ចំណោម​មន្ទីរពេទ្យ​សរុប​ទាំង​អស់​ចំនួន​១០២​ កន្លែង​នៅ​ទូទាំង​អាណាចក្រ​អង្គរ​របស់​ព្រះអង្គ​៕ប្រភព៖sabay​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Most Popular

To Top