ប្លែកៗ

ក្រុមមន្ត្រី៖ អ្នកចម្បាំង Viking ២នាក់មកពីត្រកូលតែមួយ បែកគ្នាអស់រយៈពេលជាង ១០០០ ឆ្នាំចុងក្រោយបានជួបជុំគ្នា នៅសារមន្ទីរជាតិដាណឺម៉ាក

ដាណឺម៉ាក៖គ្រោងឆ្អឹងនៃ Viking ត្រូវបានគេសម្លាប់ក្នុងការសម្លាប់រង្គាល ឬការសម្អាត ជនជាតិភាគតិចនៅសតវត្សរ៍ទី ១១ ប្រទេសអង់គ្លេសបានជួបជុំគ្នាជាមួយនឹងអដ្ឋិធាតុនៃសាច់ញាតិប្រយុទ្ធដ៏រឹងរបស់លោក នៅប្រទេសដាណឺម៉ាកនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ការវិភាគDNA បានបង្ហាញថា Viking ដែលម្នាក់បានស្លាប់នៅប្រទេសអង់គ្លេស ក្នុងសតវត្សរ៍ទី ១១ មានអាយុប្រហែល ២០ ឆ្នាំ និងម្នាក់ទៀតក្នុងអាយុ ៥០ ឆ្នាំរបស់លោកនៅដាណឺម៉ាកគឺមកពីគ្រួសារតែមួយ។ ការនាំយកបុរសទាំង២មកជាមួយគ្នា គឺជាការបញ្ចប់ដំណើររយៈពេល ១០០០ ឆ្នាំដែលពួកគេបានបែកគ្នា។

អ្នកជំនាញខាងបុរាណវិទ្យានៅសារមន្ទីរ Jeanette Varberg បានប្រាប់ថា នេះជារបកគំហើញ ដ៏ធំមួយពីព្រោះអ្នកអាចតាមដានពីលំហរ និងពេលវេលាតាមរយៈគ្រួសារ។ ទោះបីជា Viking បានស្លាប់នៅប្រទេសអង់គ្លេសត្រូវបានគេបញ្ចុះនៅក្នុងរណ្តៅដ៏ធំមួយដែលផ្ទុកយ៉ាងហោចណាស់បុរស និងក្មេងប្រុសចំនួន ៣៥ នាក់នៅ Oxford ពួកគេទាំង២នាក់ស្ថិតនៅក្នុងសមរភូមិ។

Viking ក្នុងវ័យ ២០ ឆ្នាំបានស្លាប់ដោយសាររបួសក្បាលរបស់លោក រីឯ Viking ក្នុងវ័យ ៥០ ឆ្នាំមានរបួសនៅលើគ្រោងឆ្អឹងរបស់លោកដោយបង្ហាញថា លោកជាអ្នកចម្បាំងសកម្មម្នាក់។ កាសែត The Guardian បានរាយការណ៍ថា គ្រោងឆ្អឹងទី ១ ត្រូវបានគេជីកនៅជិតទីក្រុង Otterup ប្រទេសដាណឺម៉ាកក្នុងឆ្នាំ ២០០៥ ខណៈគ្រោងឆ្អឹងទី ២ ត្រូវបានគេរកឃើញនៅក្រោម គ្រោងនៃមហាវិទ្យាល័យ St. John ក្នុងទីក្រុង Oxford ប្រទេសអង់គ្លេសក្នុងឆ្នាំ ២០០៨ ។

វាត្រូវបានគេជឿជាក់ថា បុរសទាំង២ត្រូវបានសម្លាប់នៅការសម្លាប់រង្គាលទិវា Brice’s Day ក្នុងឆ្នាំ ១០០២ នៃគ.ស នៅពេលដាណឺម៉ាក Vikings បានលុកលុយស្កុតឡេន និងអង់គ្លេសកំឡុងចុងសតវត្សទី ៨ ៕ ដោយ៖លី ភីលីព

Most Popular

To Top