ប្លែកៗ

ត្រីមាសទំហំ ប៉ុនបាល់បោះនៅបឹង Minnesota បន្ទាប់ពីអ្នកស្រុក ដោះលែង ពីចិញ្ចឹមផ្ទាល់ខ្លួន

Minnesota ៖សត្វត្រីមាសជាមធ្យមនៅពេលរក្សាទុក នៅក្នុងអាងចិញ្ចឹមត្រីតូចៗមានការធំធាត់ មិនលើសពី ២ អ៊ីញទេ ប៉ុន្តែមន្រ្តីទីក្រុងប៊ែនវីល រដ្ឋមីនីសូតាកំពុងចាប់សត្វប្រភេទនេះ មួយចំនួនចេញពីបឹងក្បែរនោះដែលមានទំហំប៉ុន បាល់បោះឯណោះនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ត្រីមាសយក្សនេះធ្លាប់ជាសត្វចិញ្ចឹមរបស់អ្នកស្រុក ប៉ុន្តែត្រូវបានគេដោះលែង ទៅក្នុងបឹង Keller ជាកន្លែងដែលពួកគេមានប្រភពអាហារគ្រប់គ្រាន់ដើម្បីបន្តលូតលាស់។ ទោះបីជាការទម្លាក់ត្រីមាសតូចៗ ចូលទៅក្នុងបឹងនៅក្បែរនោះមើលទៅដូចជា មិនបង្កគ្រោះថ្នាក់ក៏ដោយ នៅពេលសត្វនៅក្រោមទឹកទាំងនេះធំឡើង ពួកគេនឹងរំខានដល់ប្រព័ន្ធអេកូឡូស៊ី។

ពួកវាធំជាងអ្វីដែលអ្នកបានគិតនិងចូលរួមចំណែកដល់គុណភាព ទឹកមិនល្អដោយប្រមូលផ្តុំដីល្បាប់ ខាងក្រោម និងរុក្ខជាតិដែលកំពុងបំផ្លាញរុក្ខជាតិចេញ។ មនុស្សភាគច្រើនទទួលបានត្រីមាសពីហាងលក់ សត្វចិញ្ចឹម ឬជារង្វាន់ដង្ហែលត្រី ត្រូវទុកក្នុងធុងតូច ឬចានដោយកំណត់ថា តើវាអាចលូតលាស់បានប៉ុន្មាន។

ទោះយ៉ាងណាត្រីក្នុងស្រុកទាំងនេះនឹងនៅតែបន្តលូតលាស់ នៅក្នុងព្រៃដរាបណាសីតុណ្ហភាពទឹកនិងប្រភពស្បៀងអាហារគាំទ្រវា។ Facebook ផុសចេញពីទីក្រុង Burnsville បានសរសេរថាជំនួសឲ្យការបញ្ចេញត្រីមាសចិញ្ចឹម របស់អ្នកនៅក្នុងបឹង ឬស្រះទឹកក្នុងស្រុកសូមពិចារណាជម្រើសផ្សេងទៀតសម្រាប់រកផ្ទះថ្មីដូចជាសុំមិត្តភក្តិ ឬអ្នកជិតខាងដែលមាន ទំនួលខុសត្រូវថែរក្សាវា។

នេះបើតាមកាសែត Washington Post បាននិយាយថា Burnsville ធ្វើដំណើរប្រហែល ១៥ នាទីខាងត្បូងនៃទីក្រុង Minneapolis បានចាប់ផ្តើមធ្វើការស្ទង់មតិលើចំនួនប្រជាជនត្រីមាស របស់បឹងនេះ បន្ទាប់ពីអ្នកភូមិបានត្អូញត្អែរពីការឆ្លងរាលដាល ដែលអាចកើតមាន៕

Most Popular

To Top