ម៉ាស៊ីនលក់ទំនិញដែលភាគច្រើនជាទូរភេសជ្ជៈនិងនំកញ្ចប់ គឺជាវប្បធម៌ស្នូលនៃប្រទេសជប៉ុន។ ម៉ាស៊ីនស្វ័យប្រវត្តិប្រភេទនេះមានជាង ៥,៥ លាននៅពាសពេញប្រទេសជប៉ុន គិតជាមធ្យមម៉ាស៊ីន១បម្រើឲ្យមនុស្ស២៣នាក់ ដែលនេះជាអត្រាទូរលក់ទំនិញស្វ័យប្រវត្តិច្រើនបំផុតធៀបនឹងប្រទេសទាំងអស់នៅលើពិភពលោក។



ទូរលក់ទំនិញនេះឈរលក់២៤ម៉ោងហាលភ្លៀងហាលខ្យល់មិនថាយប់ថ្ងៃ ដែលនេះហាក់បង្ហាញថាអ្នកលក់ឥតវិញ្ញាណទាំងនេះ ចង់បម្រើដ៏យកចិត្តទុកដាក់សម្រាប់ភ្ញៀវគ្រប់ពេល និង គ្រប់ទីកន្លែងឲ្យតែគេត្រូវការពួកវា។ ពេលយប់ នៅពេលដែលភ្លើងតាមផ្ទះភាគច្រើនបានពន្លត់អស់ ទូរលក់ឥវ៉ាន់ទាំងនេះនៅតែបញ្ចេញពន្លឺចម្រុះពណ៌ដ៏ស្រស់ស្អាតនៅក្នុងពិភពដ៏ឯកោ។

អ្នកថតរូប Eiji Ohashi បានចំណាយពេលជាច្រើនឆ្នាំដើម្បីថតរូបពួកវាពាសពេញប្រទេសជប៉ុននៅពេលយប់ ហើយលោកបានយករូបទាំងនោះបញ្ចូលគ្នា បង្កើតជាសៀវភៅមួយដែលមានចំណងជើងថា“ ភ្លើងបំភ្លឺផ្លូវ ឬ Roadside Lights”។

លោកបានប្រាប់ CNN ថា“ ខ្ញុំបានចាប់ផ្តើមគម្រោងនេះកាលពី ៩ ឆ្នាំមុននៅពេលដែលខ្ញុំបានកត់សម្គាល់ឃើញម៉ាស៊ីនលក់ភ្លឺចាំងមួយនៅជិតផ្ទះរបស់ខ្ញុំ នៅពេលខ្ញុំត្រឡប់មកពីធ្វើការវេនយប់វិញ”។ លោកថា ភ្លើងម៉ាស៊ីនលក់ទាំងនេះ គឺជាអ្នកជួយបំភ្លឺផ្លូវ និង កំដរពេលលោកបើកឡានត្រលប់ពីធ្វើការកណ្ដាលយប់ជ្រៅនៅរដូវរងា៕

ប្រភព៖http://sabay
