ប្លែកៗ

ប្រាសាទខ្សាច់ ដែលខ្ពស់ជាងគេ លើពិភពលោក ក្នុងប្រទេសដាណឺម៉ាក

ប្រាសាទខ្សាច់ ដែលបង្កើតឡើង យ៉ាងល្អិតល្អន់ដែលដូចទៅនឹងពីរ៉ាមីត ត្រូវបានសាងសង់ឡើងក្នុងតំបន់ឆ្នេរសមុទ្រតូចមួយ ក្នុងទីក្រុង Blokhus ដោយប្រើជាងចម្លាក់ខ្សាច់ល្អបំផុតចំនួន ៣០ នាក់ នៅលើពិភពលោក។ ប្រាសាទនេះ ប្រើខ្សាច់សរុបចំនួន ៤.៨៦០ តោន និងមានកម្ពស់ ២១.១៦ ម៉ែត្រ (៦៩.៤ ហ្វីត) ខ្ពស់ជាង ៣ ម៉ែត្រ បើធៀបនឹងប្រាសាទ នៅក្នុងប្រទេសអាឡឺម៉ង់ ឆ្នាំ ២០១៩ ដែលធ្លាប់បានកាន់តំណែងកំណត់ត្រាពិភពលោក ហ្គីនណេស។

លោក វិលហ្វ្រេត ស្ទីងជឺ Wilfred Stijger បាននិយាយថា ប្រាសាទខ្សាច់នេះ តំណាងឱ្យមេរោគកូរ៉ូណា ដែលរាតត្បាតនៅទូទាំងពិភពលោក។ នៅពីលើខ្សាច់ស គឺជាគំរូនៃមេរោគកូរ៉ូណាដែលពាក់មកុដ។ អ្នកស្រុកនៅក្នុងតំបន់ ប្លូកស៍ រីករាយដែលបានឃើញលក្ចណៈពិសេសនៃប្រាសាទមួយនេះ ៕

ប្រភព៖http://sabay

Most Popular

To Top