ន័រវេស៖ពន្លឺដ៏មានអានុភាព និងសំឡេងគ្រហឹមៗ ត្រូវបានគេរាយការណ៍នៅប្រទេសន័រវែសថា អាចម៍ផ្កាយ ដែលមានទំហំធំខុសពីធម្មតាបានហើរឆ្លងកាត់ផ្ទៃមេឃ ហើយអ្នកជំនាញជឿជាក់ថា បំណែករបស់វាអាចនឹងធ្លាក់មក លើផែនដីនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
អាចម៍ផ្កាយបានហោះពីលើទីក្រុងអូស្លូនៅ ម៉ោងប្រហែល ០១ ៖០០ ជាមួយនឹងបាតុភូត ដែលមើលឃើញនៅភាគខាងជើងឆ្ងាយដូចត្រុនហឹម។ ក្រុមអ្នកជំនាញជឿថា អាចម៍ផ្កាយមួយដុំអាចនឹងមកបុកផែនដីប្រហែល ជាមិនឆ្ងាយពីរដ្ឋធានី ប៉ុន្តែងសំណាងល្អមិនមានសេចក្តីរាយការណ៍អំពីការរងរបួស។

ទោះយ៉ាងណាអ្នកជំនាញនិយាយថា ការរកឃើញសំណល់ណាមួយគឺគ្មានប្រយោជន៍ អ្វីឡើយហើយអាចចំណាយពេល ១០ ឆ្នាំទៀត។ កាមេរ៉ាគេហទំព័រមួយនៅ Holmestrand ភាគខាងត្បូងទីក្រុងអូស្លូចាប់បានកាំជ្រួច ដែលធ្លាក់ពីលើមេឃហើយផ្ទុះឡើងជាពន្លឺចែងចាំងបំភ្លឺកំពង់ផែ។

បណ្តាញឧតុនិយមន័រវេសកំពុងធ្វើការវិភាគលើវីដេអូ និងទិន្នន័យផ្សេងទៀត ដើម្បីព្យាយាមបញ្ជាក់ពីប្រភពដើម និងទិសដៅរបស់អាចម៍ផ្កាយ។ បណ្តាញបាននិយាយថា ទិន្នន័យបឋមបានបង្ហាញថាអាចម៍ផ្កាយមួយអាចនឹងបោកបក់មកលើផែនដីនៅក្នុងតំបន់ព្រៃដ៏ធំមួយដែលមានឈ្មោះថា Finnemarka ចម្ងាយតែ ៤០ ម៉ាយល៍ (៦០ គីឡូម៉ែត្រ) ខាងលិចរដ្ឋធានីអូស្លូ៕ដោយ៖លី ភីលីព
