រដ្ឋវ៉ាស៊ីនតោន៖ រូបភាពវីដេអូដ៏គួរឲ្យរន្ធត់បង្ហាញពីការហែលទឹកត្រីសាម៉ុនក្នុងទឹកទន្លេកូឡុំបៀ ជាមួយនឹងសាកសពរបស់ត្រីជាច្រើនល្បាលដែលមានដំបៅក្រហម និងផ្សិតពណ៌ស ដោយសាររលកកម្ដៅខ្លាំងកាលពីខែមុននៅប៉ាស៊ីហ្វិកភាគខាងលិចបណ្តាលមកពីការឡើងសីតុណ្ហភាពទន្លេកូឡុំប៊ីនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
នេះបើយោងតាមការចេញផ្សាយថ្មីមួ វីដេអូថា ជាលទ្ធផលនៃរលកកម្ដៅប្រវត្តិសាស្ត្របានវាយលុកប៉ែកខាងលិចក្នុងរយៈពេល២ខែចុងក្រោយនេះត្រីសាម៉ុនព្រៃកំពុងងាប់ដោយសារសីតុណ្ហភាពទឹកខ្ពស់បំផុតដោយមានដំបៅក្រហម និងផ្សិតពណ៌សបានផ្ទុះពេញរាងកាយរបស់ពួកគេ។
វីដេអូដែលចេញដោយអង្គការមិនរកប្រាក់ចំណេញ Colum bia Riverkeeper បង្ហាញពីក្រុមត្រីសាម៉ុងមួយក្បាលហែលទឹកនៅក្នុងទន្លេកូឡុំបៀដោយសង្កត់ធ្ងន់ពីកម្ដៅ។
វីដេអូនេះត្រូវបានថតនៅថ្ងៃទី ១៦ ខែកក្កដានៅទន្លេ Little White Salmon River ដែលមានប្រវែង ១៩ ម៉ាយល៍នៃទន្លេកូឡុំបៀក្នុងរដ្ឋវ៉ាស៊ីនតោន។ លោក Don Sampson នៃNorthwest Tribal Salmon Alliance បាននិយាយថា ពួកគេបានងាប់ដោយសារតែថប់ដង្ហើម។ អ្នកអាចមើលឃើញថាពួកគេស្ថិតនៅក្នុងទឹកក្តៅដ៏សាហាវ ហើយយើងស្ថិតនៅក្នុងវិបត្តិត្រីសាម៉ុងហើយវាដល់ពេលដែលសភាត្រូវធ្វើសកម្មភាពហើយ។
សីតុណ្ហភាពទឹកបានកើនឡើងលើសពី ៧០ អង្សាហ្វារិនហៃ នៅថ្ងៃនោះលើសពីសីតុណ្ហភាពកំណត់ដោយច្បាប់ទឹកស្អាតដែលហាមឃាត់ទន្លេកូឡុំប៊ីមិនឲ្យកើនឡើងលើសពី ៦៨ អង្សាហ្វារិនហៃ ។ សីតុណ្ហភាពរបស់ទន្លេជាធម្មតាស្ថិតនៅចន្លោះពី ៦៤ អង្សាហ្វារិនហៃ (១៧អង្សាសេ) និង ៦៨អង្សាហ្វារិនហៃ ។
ក្នុងបទសម្ភាសន៍ជាមួយកាសែត The Guardian លោក Brett VandenHeuvel នាយកប្រតិបត្តិនៃក្រុមហ៊ុន Columbia Riverkeeper បាននិយាយថា ត្រីសាម៉ុងកំពុងហែលទឹកតាមដងទន្លេពីមហាសមុទ្រនៅពេលពួកគេបានផ្លាស់ប្តូរទិសដៅភ្លាមៗដោយប្រដូចវាទៅនឹងការរត់គេចពីអាគារដែលឆេះ៕ ដោយ៖លី ភីលីព