រ៉ូម៉ានី៖ទីបញ្ចុះសព Neolithic ដែលមានអាយុកាល ៦០០០ ឆ្នាំត្រូវបានរកឃើញនៅ Transy lvania ជាកន្លែងដែលសាកសពត្រូវបានគេកប់ជាមួយនឹងសំពៅដើម្បីប្រើប្រាស់ជីវិតក្រោយរបស់ពួកគេ ដោយក្រុមអ្នកស្រាវជ្រាវ ធ្វើការនៅទីតាំងប្រវត្តិសាស្ត្រមួយនៅប្រទេសរ៉ូម៉ានីមុនពេលការសាងសង់ឧស្សាហកម្មនៅលើដី នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។
គ្រោងឆ្អឹងដែលមានគ្រឿងស្មូននៅពីលើលលាដ៍ក្បាល ឬជើងរបស់ពួកគេ ដែលអ្នកស្រាវជ្រាវនិយាយថា ត្រូវបានគេប្រើជាគ្រឿងបូជាសម្រាប់ជីវិតក្រោយ។ ការជីកយករ៉ែលើផ្ទៃដីជាង ១,០០០ ហ្វីតការ៉េបានចាប់ផ្តើម កាលខែកក្កដា ហើយផ្នូរជាច្រើនត្រូវបានរកឃើញថ្មីៗនេះរួមទាំងគ្រោងឆ្អឹងរបស់អ្នកស្លាប់។

រណ្តៅធំមួយត្រូវបានគេរកឃើញនៅក្បែរនោះត្រូវបានប្រើ ដើម្បីទុកអាហារ ទីបំផុតបានប្រែក្លាយទៅជាកន្លែង ចាក់សំរាមដែលកាកសំណល់គ្រួសារត្រូវបានគេបោះចោល។ រួមជាមួយការតាំងទីលំនៅ យុគថ្មរំលីង ក្រុមនេះ ក៏បានរកឃើញគ្រោងឆ្អឹងអរិយធម៌ Neolithic បានរស់នៅលើដីតែមួយប្រហែល ២២០០ ឆ្នាំមុន។

ទីបញ្ចុះសពបុរាណនេះត្រូវបានគេរកឃើញនា Iclod នៅ Cluj-Napoca ជារដ្ឋធានីក្រៅផ្លូវការ នៃតំបន់ Transylvania ។ លោក Paul Pupezăអ្នកបុរាណវិទូនៅសារមន្ទីរប្រវត្តិសាស្ត្រជាតិ Transy lvania បានប្រាប់ gherlaininfo.ro នៅក្នុងបទសម្ភាសន៍បកប្រែថា រឿងរ៉ាវរបស់ពួកគេត្រូវតែប្រាប់ប្រាប់តាមរយៈការសម្ដែងបែបនេះ និងតាមរយៈការស្វែងយល់បន្ថែមអំពី ពួកគេយើងនឹងដឹងកាន់តែច្បាស់អំពីខ្លួនយើង៕ ដោយ៖លី ភីលីព
