ប្លែកៗ

ការសិក្សា៖ការរស់នៅក្នុងតំបន់ មានពណ៌បៃតងកាត់បន្ថយ ហានិភ័យ នៃការវិវត្តទៅជាជំងឺសរសៃ ឈាមបេះដូង ១៦ ភាគរយ

ទីក្រុងម៉ៃអាមី៖ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា អ្នកប្រហែលជាអាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺសរសៃឈាមបេះដូង (CVD) គ្រាន់តែអ្នកត្រូវធ្វើការផ្លាស់ប្តូរទីលំនៅទៅតំបន់ពណ៌បៃតងតែប៉ុណ្ណោះនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ក្នុងរយៈពេល ៥ ឆ្នាំនៃការស្រាវជ្រាវក្រុមអ្នកស្រាវជ្រាវនៅទីក្រុងម៉ៃអាមីបានរកឃើញថា មនុស្ស រស់នៅក្នុងតំបន់មានពណ៌បៃតងមានហានិភ័យនៃការវិវត្តទៅជាជំងឺ CVD ទាបជាងមនុស្សដែលរស់នៅតំបន់ដែលមានគ្មានបៃតងស្ទើរតែ ១៦ ភាគរយ។

ដូចគ្នានេះដែរការដាំបន្លែបន្ថែមនៅជុំវិញលំនៅដ្ឋានត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកាត់បន្ថយហានិភ័យ CVD តាមពេលវេលា។ អ្នកជំនាញគិតថា ពណ៌បៃតងមិនត្រឹមតែជួយ្យមានខ្យល់អាកាសបរិសុទ្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យមនុស្សមិនសូវស្ត្រេសហើយដូច្នេះងាយនឹងវិវត្តទៅរកជំងឺ CVD ។

ជំងឺសរសៃឈាមបេះដូងគឺជាមូលហេតុទី ១ នៃការស្លាប់នៅទូទាំងពិភពលោកដែលធ្វើឲ្យមនុស្សប្រមាណ ១៧,៩ លាននាក់ស្លាប់ជារៀងរាល់ឆ្នាំ។អ្នកស្រាវជ្រាវលោក William Aitken នៅសាកលវិទ្យាល័យម៉ៃអាមីបាននិយាយថា កម្រិតពណ៌បៃតងខ្ពស់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងអត្រាទាបនៃជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលតាមពេលវេលាទាំង២នៅពេលតំបន់មួយរក្សាបាននូវពណ៌បៃតងខ្ពស់ និងនៅពេលពណ៌បៃតងកើនឡើង។

វាគួរឲ្យកត់សម្គាល់ដែលទំនាក់ទំនងទាំងនេះបានលេចឡើងក្នុងរយៈពេលត្រឹមតែប្រាំឆ្នាំប៉ុណ្ណោះដែលជាពេលវេលាខ្លីសម្រាប់ផលប៉ះពាល់បរិស្ថានវិជ្ជមាន។លោកវេជ្ជបណ្ឌិត Aitken បានសង្កត់ធ្ងន់ពីសារសំខាន់របស់អាជ្ញាធរមូលដ្ឋានក្នុងការដាំដើមឈើ និងគុម្ពឈើដើម្បីបង្កើនសុខភាព៕ដោយ៖លី ភីលីព

Most Popular

To Top