អង់គ្លេស៖ អ្នកជំនាញបាននិយាយថា បំណែកនៃសាត្រាស្លឹករឹត នៅយុគសម័យមជ្ឈិមសម័យ ដែលសរសេរដោយដៃ ប្រាប់រឿងរបស់ Merlin អ្នកលេងប៉ាហី ពីរឿងព្រេងនិទាន Camelot ត្រូវបកប្រែជាភាសាអង់គ្លេស នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

អត្ថបទនេះនិយាយអំពីការប្រយុទ្ធគ្នា រវាងស្តេច Arthur និងស្តេច Claudas ក៏ដូចជាស្នេហារវាង Merlin និង Viviane ដែលពេលខ្លះត្រូវបានគេស្គាល់ថា ជា“ ស្ត្រីនៃបឹង” ។ អក្សរសម្ងាត់៧ទំព័រ មានអាយុកាល ៧៧០ ឆ្នាំហើយត្រូវបានរកឃើញ នៅឆ្នាំ ២០១៩ ក្នុងចំណោមបណ្ណាល័យ ប្រមូលពិសេសរបស់សាកលវិទ្យាល័យ Bristol ដោយក្រុមអ្នកស្រាវជ្រាវ ដើររកទោះបីជាផ្នូរបុរាណ។

អ្នកជំនាញជឿជាក់ថា បំណែកទាំងនោះតំណាង ឲ្យឧទាហរណ៍ខ្លះ នៃការរស់រានមានជីវិតដំបូងបំផុត នៃផ្នែកនៃរឿងរបស់ពួកគេ។ ពួកគេត្រូវបានបិទភ្ជាប់ ទៅនឹងច្បាប់ចម្លងចំនួន ៤ ភាគនៃស្នាដៃ របស់ទស្សនវិទូបារាំង Jean Gerson បានចេញផ្សាយនៅចន្លោះឆ្នាំ ១៤៩៤-១៥០២ ។
ឯកសារទាំងនោះមានដំណើរឆ្លងកាត់ ជាបន្តបន្ទាប់ពីសំណុំ នៃអត្ថបទបារាំងចាស់ នៃសតវត្សរ៍ទី ១៣ ដែលគេស្គាល់ថាជា ‘Vulgate’ ឬ ‘Lancelot–Grail’ Cycle។ អ្នកប្រាជ្ញជឿថា អត្ថបទទាំងនេះ ត្រូវបានគេប្រើជាប្រភព សម្រាប់សៀវភៅ ‘Le Morte d’Arthur’ របស់លោក Thomas Malory ដែលផ្អែកលើការនិទាន រឿងព្រេងបុរាណ Arthurian សម័យទំនើបជាច្រើន។

ក្រុមការងារ បានប្រើបច្ចេកទេសរូបភាពកម្រិតខ្ពស់ ដើម្បីបង្ហាញផ្នែកដែលខូច នៃអត្ថបទពីមុនមើលមិនឃើញ ដោយភ្នែកទទេហើយពួកគេ ក៏បានកំណត់អត្តសញ្ញាណទឹកខ្មៅ ដែលបានប្រើ៕ ដោយ៖លី ភីលីព
