ប្លែកៗ

សំណងនៃប៉មរ៉ូមបុរាណ លើកោះ Channel Alderney កាលពីសង្គ្រាមលោកលើកទី២ ត្រូវបានសាងសង់ឡើង ដោយពួកណាស៊ី នៅខាងក្នុងប៉ម

អង់គ្លេស៖ អ្នកបុរាណវិទូ ជីករកលានដ្ឋានសង្គ្រាមលោកលើកទី ២ របស់ណាស៊ីត្រូវបានរកឃើញ សាងសង់នៅខាងក្នុង បន្ទាយរ៉ូម៉ាំងបុរាណ ដែលមានអាយុកាល ១៧០០ ឆ្នាំនៅលើកោះចក្រភពអង់គ្លេស ដែលជាកន្លែងជំរុំប្រមូលផ្តុំ ត្រូវបានសាងសង់ឡើង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

លេនដ្ឋាននេះមានទីតាំងនៅ Alderney Nunnery មានទំហំជិត១០០ម៉ែត្រការ៉េដែលមានជ្រុងមូល និងប៉មត្រូវបានសាងសង់ នៅប្រហែលឆ្នាំ ៣៥០ មុនគ.ស។ វាត្រូវបានគេចាត់ទុកថា ជាបន្ទាយរ៉ូម៉ាំង ត្រូវបានថែរក្សាយ៉ាងល្អបំផុត នៅកោះអង់គ្លេស និងមានទីតាំងស្ថិតនៅលើកោះតែមួយ ជាមួយជំរុំប្រមូលផ្តុំ Lager Sylt ត្រូវបានរកឃើញយ៉ាងលម្អិត កាលពីឆ្នាំមុនជាលើកដំបូង ចាប់តាំងពីសង្គ្រាមលោកលើកទី ២ ។

Alderney ជាអង្គការសប្បុរសធម៌មួយ ដែលផ្តោតលើបុរាណវិទ្យា នៃកោះនេះបានសរសេរនៅលើ Facebook ថា ការពិតមួយ ដែលធ្វើឲ្យអ្នកស្រាវជ្រាវភ្ញាក់ផ្អើលនោះ គឺថាជនជាតិអាល្លឺម៉ង់ បានសាងសង់លេនដ្ឋានរបស់ពួកគេ ប្រឆាំងនឹងថ្មរបស់ជនជាតិរ៉ូម៉ាំង។ ពួកគេក៏បានរកឃើញភស្តុតាងថា ជនជាតិអាល្លឺម៉ង់ បានប្រុងប្រយត្ន័ជាមួយ​ជញ្ជាំងប៉មរ៉ូម៉ាំង ដែលបេតុងរ៉ូម៉ាំង គ្រាន់តែជាការការពារបន្ថែមប៉ុណ្ណោះ។

អ្នកបុរាណវិទូក៏បានរកឃើញភស្តុតាង នៃប៉ុស្តិ៍សង្កេតការណ៍របស់អាល្លឺម៉ង់ នៅផ្នែកខាងក្រៅនៃប៉ម។ លោកវេជ្ជបណ្ឌិត Jason Monaghan ជាអ្នកស្រាវជ្រាវផ្នែកបុរាណវិទ្យា បានប្រាប់ BBC ថា អ្នកជំនាញបានរកឃើញថា លេនដ្ឋានត្រូវបានដាក់នៅខាងក្នុងជញ្ជាំង កម្រាស់៣ម៉ែត្ររបស់ប៉មរ៉ូម៉ាំង។ យើងបានឃើញវិធី ដែលជនជាតិអាល្លឺម៉ង់ បានបញ្ចូលលេនដ្ឋានបុគ្គលិក យ៉ាងពិតប្រាកដ នៅខាងក្នុងប៉មរ៉ូម៉ាំងចាស់៕ ដោយ៖លី ភីលីព

Most Popular

To Top