ប្លែកៗ

ផើងលាបពណ៌ចាស់បំផុត​ របស់ពិភពលោក ដែលមានអាយុកាល ៧០០០ មុនគ.ស ប្រើដុតនំប៉័ង ជាមួយស្រាបៀរ កាន់ទុកអ្នកស្លាប់ជនជាតិចិន

ចិន៖ អ្នកវិទ្យាសាស្ត្របានរកឃើញភស្តុតាង នៃការផឹកស្រាបៀរកាលពី ៩.០០០ ឆ្នាំមុន នៅភាគខាងត្បូងប្រទេសចិន ដែលទំនងជាផ្នែកមួយ នៃពិធីមួយដើម្បីគោរពដល់អ្នកដែល បានទទួលមរណភាព ពេលថ្មីៗនេះស្រដៀងទៅនឹង ពិធីបុណ្យសពសម័យទំនើប របស់ជនជាតិចិន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ក្រុមអ្នកជំនាញ មកពីសាកលវិទ្យាល័យ Dartmouth ក្នុងរដ្ឋ New Hampshire បានរកឃើញផើងបុរាណចំនួន ២០ នៅក្នុងរណ្តៅព័ទ្ធជុំវិញ ដោយប្រឡាយដែលបង្កើត ដោយមនុស្សមានទទឹងចន្លោះពី ១០ ទៅ ១៥ ម៉ែត្រ និងជម្រៅយ៉ាងតិច ១.៥-២ ម៉ែត្រ នៅកន្លែងបញ្ចុះសពនា Qiaotou ក្នុងខេត្ត Zhejiang។

អ្នកស្រាវជ្រាវ ក៏បានរកឃើញគ្រោងឆ្អឹងមនុស្សចំនួន ២ នៅនឹងកន្លែងរួមជាមួយផើងផ្កា ដែលខ្លះត្រូវបានតុបតែង ដោយការរចនាអរូបី។
ចាប់តាំងពីគ្រឿងស្មូន ត្រូវបានគេរកឃើញ នៅជិតកន្លែងបញ្ចុះសព នៅក្នុងតំបន់ដែលមិនមែន ជាលំនៅដ្ឋាន អ្នកស្រាវជ្រាវជឿថា វាត្រូវបានគេប្រើដើម្បីធ្វើបុណ្យ ចំពោះអ្នកស្លាប់ក្នុងពិធីសាសនា។

អ្នកស្រាវជ្រាវបានសរសេរ លើការស្រាវជ្រាវថា បរិបទបោះបង់ចោលបង្ហាញថា ការផឹកស្រាបៀរមានសារសំខាន់ សម្រាប់ពិធីបុណ្យសព។ ពួកគេបន្តថា ស្រាបៀរនៅ Qiaotou ទំនងជាត្រូវបានគេធ្វើពិធី ដើម្បីរំលឹកដល់ការបញ្ចុះសពអ្នកស្លាប់។

ការផឹកស្រាតាមបែបប្រពៃណី ប្រហែលជាដើរតួយ៉ាងសំខាន់ ក្នុងការរក្សាទំនាក់ទំនងសង្គម ដោយបើកផ្លូវសម្រាប់ការកើនឡើង នៃសង្គមកសិកម្មស្មុគស្មាញ ៤សហសវត្សរ៍ក្រោយមក៕ ដោយ៖លី ភីលីព

Most Popular

To Top