ប្លែកៗ

ចម្ងាយបន្ថែមនៃរូងភ្នំ Mammoth របស់ Kentucky រកឃើញពីការពង្រីករចនាសម្ព័ន្ធអាយុកាល ១០ លានឆ្នាំទៅយ៉ាងតិចចម្ងាយ ៦៧៦គីឡូម៉ែត្រ

រូងភ្នំ Mammoth របស់ Kentucky មានប្រវែងវែងជាងគេបំផុតនៅលើពិភពលោកហើយផ្លូវឆ្លងកាត់១២,៨គីឡូម៉ែត្របន្ថែមទៀតត្រូវបានគេរកឃើញនាពេលថ្មីៗនេះដែលនាំឲ្យល្អាងនេះមានប្រវែងយ៉ាងតិច ចម្ងាយ៦៧៦គីឡូម៉ែត្រឯណោះនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ចម្ងាយបន្ថែមត្រូវបានគូសផែនទី និងចងក្រងជាឯកសារដោយសមាជិកនៃមូលនិធិស្រាវជ្រាវល្អាង (CFR)ជាអង្គការមិនរកប្រាក់ចំណេញដែលបានដើរឆ្លងកាត់ផ្លូវក្រោមដីនៃរូងភ្នំថ្មកំបោរ។ យោងតាមឧទ្យានជាតិ Mammoth ថា សមាជិកនៃមូលនិធិស្រាវជ្រាវល្អាង (CFR)បានចំណាយពេលជាច្រើនម៉ោងក្នុងការវារឡើងភ្នំតាមរយៈផ្លូវរូងក្រោមដីតាមរយៈការបើកឆ្លងកាត់ពេលខ្លះដែលមានភាពតឹងណែនក្នុងការចងក្រងឯកសារ និងគូសផែនទីរូងភ្នំ Mammoth ។

the Mammoth Cave National Park បានចែករម្លែកនៅលើ Facebook ថា នៅពេលនិយាយអំពីការរកឃើញនៅក្នុងរូងភ្នំ Mammoth ពិតជាគ្មានទីបញ្ចប់ឡើយ! រូងភ្នំនេះមានអាយុកាល ១០ លានឆ្នាំត្រូវបានរកឃើញដំបូងនៅចុងទសវត្សឆ្នាំ ១៧៩០ ដោយក្រុមអ្នកត្រួសត្រាយផ្លូវប៉ុន្តែមនុស្សបានប្រើប្រាស់រចនាសម្ព័ន្ធដ៏ធំនេះអស់រយៈពេលប្រហែល ៥០០០ ឆ្នាំហើយ។

រួមជាមួយដានជើងមនុស្ស សមាជិកនៃមូលនិធិស្រាវជ្រាវល្អាង (CFR)ក៏បានរកឃើញហ្វូស៊ីលជាច្រើនពីរាប់រយលានឆ្នាំមុន។ អង្គការមិនរកប្រាក់ចំណេញកំពុងស្វែងយល់ពីរូងភ្នំ Mammothអស់រយៈពេល ៦០ ឆ្នាំមកហើយ។

លោកវេជ្ជបណ្ឌិត Rick Toomey អ្នកឯកទេសគ្រប់គ្រងធនធានរូងរបស់ឧទ្យានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មូលនិធិស្រាវជ្រាវរូងភ្នំគឺជាមូលដ្ឋានគ្រឹះនៃហេតុផលរូងភ្នំ Mammoth ត្រូវបានគេទទួលស្គាល់ថា ជារូងភ្នំវែងបំផុតរបស់ពិភពលោក។ បើគ្មានការរុករកនិងផែនទីរបស់ CRF ទេ រូងភ្នំMammothអាចនៅតែជាប្រព័ន្ធល្អាងដែលមានប្រវែង ៧៧គីឡូម៉ែត្រ៕ ដោយ៖លី ភីលីព

Most Popular

To Top