បងប្អូនភ្លោះស្រី អាយុ ១០៧ឆ្នាំ និង ៣០០ថ្ងៃ បានបំបែកកំណត់ត្រាពិភពលោក Guinness World Records ជាកូនភ្លោះដែលនៅរស់ ហើយមានអាយុច្រើនបំផុត នៅលើពិភពលោក។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន BBC។
កូនភ្លោះទាំង២ ជាជនជាតិជប៉ុន មានឈ្មោះ Umeno Sumiyama និង ម្នាក់ទៀតឈ្មោះ Koume Kodama។ ស្រ្តីជនជាតិជប៉ុនទាំង២រូបនេះ បានកើតនៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ១៩១៣ នៅកោះ Shodoshima។
ជប៉ុន ត្រូវបានគេចាត់ទុកថា ជាប្រទេសមួយដែលប្រជាជន មានអាយុវែង។ មនុស្សចាស់នៅក្នុងប្រទេសនេះ គេតែងផ្តល់ការគោរពជានិច្ច៕ ប្រភព៖ សប្បាយ



