អេស្ប៉ាញ៖ ក្រុមអ្នកស្ម័គ្រចិត្តបានរកឃើញកាក់មាស រ៉ូម៉ាំងយ៉ាងច្រើនបំផុត ត្រូវបានរក្សាទុកយ៉ាងល្អឥតខ្ចោះចំនួន ៥៣កាក់ ខណៈពួកគេកំពុងសម្អាតសំរាមនៅបាតសមុទ្រ នៅឆ្នេរសមុទ្រ Alicante លើសជាងការប្រមូលផ្តុំដ៏ធំបំផុត របស់អឺរ៉ុប នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
នេះជាការនឹកស្មានមិនដល់ថា កាក់ទំាងនេះត្រូវបានលាក់បាំង ពីអ្នកឈ្លានពានព្រៃផ្សៃប្រហែល ១,៥០០ ឆ្នាំមុន ហើយកាក់នេះត្រូវបានរកឃើញដោយបងប្អូនបង្កើត២នាក់សម្អាតសំរាម ពីបាតសមុទ្រនៅ Alicante។ ថ្វីបើដេកនៅបាតសមុទ្រ តាំងពីចុងសតវត្សទី៤ និងដើមសតវត្សទី៥ ក៏ដោយកាក់មាសទាំង៥៣ នៅដដែល ត្រូវបានគេនិយាយថា ស្ថិតក្នុងស្ថានភាពអភិរក្សដ៏ល្អឥតខ្ចោះ អាចឲ្យអ្នកស្រាវជ្រាវពិនិត្យសិលាចារឹក និងកំណត់អត្តសញ្ញាណអធិរាជរ៉ូម៉ាំង។
លោក Jaime Molina មកពីសាកលវិទ្យាល័យ Alicante បាននិយាយថា នេះគឺជាឈុតធំបំផុតមួយ នៃកាក់មាសរ៉ូម៉ាំង ដែលរកឃើញនៅអេស្ប៉ាញ និងអឺរ៉ុប។ វាជាការរកឃើញខាងបុរាណវត្ថុ និងប្រវត្តិសាស្ត្រដ៏ពិសេសចាប់តាំង ពីការស៊ើបអង្កេតរបស់ខ្លួន អាចផ្តល់នូវព័ត៌មានថ្មីៗជាច្រើនដើម្បីស្វែងយល់ពីដំណាក់កាលចុងក្រោយ នៃការដួលរលំនៃចក្រភពរ៉ូមខាងលិច។
បងថ្លៃប្រុស Luis Lens និងCésar Gimeno បានឆ្លងកាត់ការរកឃើញដ៏អស្ចារ្យ ដែលមានជម្រៅ ៧ ម៉ែត្រពីទីក្រុងXàbia។ លោកLens បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ខ្ញុំគិតថា ខ្ញុំបានរកឃើញអ្វីដែលមើលទៅ ដូចជាកាក់ ១០ សេន ព្រោះវាស្ថិតនៅក្នុងប្រហោងតូចមួយ ដូចជារាំងស្ទះ។
ប៉ុន្តែបន្ទាប់ពីត្រឡប់មកទូករបស់លោកវិញ លោកបានពិនិត្យមើលកាន់តែច្បាស់ ហើយបានរកឃើញរូបភាពបុរាណ ដូចជាមុខក្រិច ឬរ៉ូម៉ាំង ហើយគិតថា វាជាត្បូងដែលបាត់បង់។ បន្ទាប់មកបងប្អូនបង្កើតទាំង២នាក់ បានត្រឡប់មកកន្លែងនោះវិញ ហើយប្រើកាំបិតខាវ និងកាំបិតកងទ័ពស្វីសចំណាយពេល ២ ម៉ោង ដើម្បីជីកកំណប់ដែលនៅសល់៕