ប្លែកៗ

មនុស្ស​រាប់​រយ​នាក់​នៅ​ចិន ​​ប្រជ្រៀត​គ្នា​រត់​ទៅ​ទិញ​ iPhone 13 ទើប​ចេញ​ថ្មី​ ក្នុងកំឡុងពេលកូវីដ-១៩

មនុស្ស​រាប់​រយ​នាក់​ បាន​ប្រជ្រៀត​គ្នា​គ្នា​រត់​ទៅ​ទិញ​ iPhone 13 ទើប​ចេញ​ថ្មី​នៅ​ក្នុង​ផ្សារ​ទំនើប​មួយ​ នៅ​ខេត្ត​ Shaanxi ប្រទេស​ចិន​ នេះ​បើ​យោង​តាម​ការ​ចុះ​វីដេអូ​ចុះ​ផ្សាយ​ដោយ​ South China Morning Post នៅ​ក្នុង​ថ្ងៃ​នេះ​។

ទិដ្ឋភាព​មួយ​នេះ​បាន​កើត​ឡើង​ នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ ដែល​ជា​ថ្ងៃ​ដែល​ Apple Store នៅ​ប្រទេស​ចិន​ចាប់​ដាក់​លក់​ស៊េរី​ថ្មី​ខាង​លើ​។

មនុស្ស​រាប់​រយ​នេះ​ ត្រូវ​បាន​គេ​ដឹង​ថា​បាន​នាំ​គ្នា​ឈរ​រង់​ចាំ​ទិញ​ iPhone ថ្មី​នេះ ទោះ​ជា​មាន​មនុស្ស​ជា​ច្រើន​ បាន​ឈរ​រង់​ចាំ​ទៅ​ហើយ​ក្ដី​។

ដោយ​ហេតុ​ថា​មាន​មនុស្ស​រង់ចាំ​ កកកុញ​ពេក​ ខាង​​ Apple Store នៅ​ទីតាំង​ខាង​លើ ​ក៏​បាន​សម្រេច​បិទ​ហាង​ភ្លាមៗ​ទៅ​វិញ​ និង​សុំ​ឲ្យ​អតិថិជន​រាប់​រយ​នាក់​របស់​ខ្លួន​នេះ ​វិល​ត្រលប់​មក​វិញ​នៅ​ថ្ងៃ​ស្អែក​៕​ ប្រភព៖ សប្បាយ

Most Popular

To Top